អន្តរជាតិ
លទ្ធផល​នៃ​ការបោះឆ្នោត​ក្នុងប្រទេស​ថៃ​ធ្វើឲ្យ​គណបក្ស​លម្អៀង​ទៅខាង​យោធា​ស្ទើរតែ​ទទួល​ជ័យជម្នះ​
11, May 2019 , 8:19 am        
រូបភាព
ដោយ: VOA
​លទ្ធផល​ជា​ផ្លូវការ​នៃ​ការបោះឆ្នោត​លើកទីមួយ​ក្នុងប្រទេស​ថៃ​ចាប់តាំងពី​រដ្ឋប្រហារ​កា​លពី​ឆ្នាំ​២០១៤ ធ្វើ​ឲ្យ​គណបក្ស​មួយ​លម្អៀង​ទៅខាង​ក្រុម​យោធា​ជិត​អាចបង្កើត​រដ្ឋាភិបាល​លើក​ក្រោយ​ និងអាចធ្វើឱ្យ​លោក Prayuth Chan-ocha មេដឹកនាំ​រដ្ឋប្រហា​រវិ​ល​ត្រឡប់មក​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​វិញ​។​

 
«​រណសិរ្ស​ប្រជាធិបតេយ្យ​» មួយ​នៃ​គណបក្ស​ជា​សម្ព័ន្ធមិត្ត​៧​ដែល​សង្ឃឹមថានឹង​រារាំង​ការវិលត្រឡប់​មកកាន់​អំណាច​វិញ​ដោយ​លោក Prayuth មិនបាន​ទទួល​អាសនៈ​ភាគច្រើន​ក្នុងចំណោម​កៅអី​៥០០ នៅក្នុង​សភាតំណាងរាស្ត្រ​ដែល​ពួក​សមាជិក​បាន​ជាប់ឆ្នោត​តាមរយៈ​ការបោះឆ្នោត​ដោយផ្ទាល់​ហើយ​ពួកគេ​បាន​សន្យាថា​នឹង​ប្តឹង​អំពី​ការរាប់​សន្លឹកឆ្នោត​នៅក្នុង​តុលាការ​។​
 
​លទ្ធផល​នៃ​ការបោះឆ្នោត​កាលពី​ថ្ងៃទី​២៤ ខែមីនា ដែល​បាន​ត្រូវ​ចេញផ្សាយ​ក្នុង​រយៈពេល​ពីរ​ថ្ងៃ​ក្នុង​សប្តាហ៍​នេះ បានផ្តល់​ឱ្យ​គណបក្ស Palang Pracharath លម្អៀង​ទៅខាង​យោធា​នូវ​អាសនៈ ១១៥​នៅក្នុង​សភា​ជាន់​ទាប​។ ជាមួយ​ព្រឹទ្ធសភា​មាន​អាសនៈ ២៥០​ដែល​បាន​ត្រូវ​តែងតាំង​ដោយ​ក្រុមប្រឹក្សា​យោធា​ទំនងជា​បោះឆ្នោត​លម្អៀង​ទៅខាង​យោធា នៅពេលនេះ​គណបក្ស Palang Pracharath មាន ជិត​ពាក់កណ្តាល​នៃ​អាសនៈ​រួមគ្នា​នៅក្នុង​សភា​ជាន់ខ្ពស់​និង​សភា​ជាន់​ទាប​ដែល​គណបក្ស​នេះ​ត្រូវការ​ដើម្បី​ធ្វើ​លោក Prayuth ឱ្យក្លាយ​ទៅជា​បេក្ខជន​របស់ខ្លួន​សម្រាប់​តំណែង​នាយករដ្ឋមន្ត្រី​។​
 
​លទ្ធផល​នៃ​ការបោះឆ្នោត​នេះ​បាន​ផ្តល់ឱ្យ​រណសិរ្ស​ប្រជាធិបតេយ្យ​នូវ​អាសនៈ​រួមគ្នា​ចំនួន​២៤៥​នៅក្នុង​សភា​ជាន់​ទាប ដែលជា​ចំនួន​មិន​គ្រប់គ្រាន់​សម្រាប់​ចាប់កំហុស​រដ្ឋាភិបាល​ណាមួយ​ដែល​គណបក្ស​លម្អៀង​ទៅខាង​យោធា​នឹង​បង្កើត​ហើយក៏​ជា​ចំនួន​តិចជាង​ចំនួន ៣៧៦​ដែល​គេ​ត្រូវការ​ឱ្យមាន​ដើម្បី​ដាក់​ស្នើ​ឈ្មោះ​បេក្ខជន​សម្រាប់​ការបោះឆ្នោត​ជា​នាយករដ្ឋមន្ត្រី​ផងដែរ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com