ជាតិ
សង្គមជាតិ
ព្រះមហាក្សត្រ​ប្រទានកំ​ព្យូ​ទ័​រ​៣៥​គ្រឿង​និង​ថវិកា​១​ពាន់​ដុល្លារ ដល់​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា​
10, May 2019 , 7:39 pm        
រូបភាព
រូបភាព ពី​ពុទ្ធិកសាកលវិទ្យាល័​ព្រះ​សីហមុនី​រាជា ព័ត៌មានថ្នាក់​បរិញ្ញាបត្រ
រូបភាព ពី​ពុទ្ធិកសាកលវិទ្យាល័​ព្រះ​សីហមុនី​រាជា ព័ត៌មានថ្នាក់​បរិញ្ញាបត្រ
ដោយ:
​ភ្នំពេញ​៖ ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី ទ្រង់​បាន​ប្រោស​ព្រះរាជ​ប្រទានកំ​ព្យូ​ទ័​រ​ចំនួន​៣៥​គ្រឿង និង​ថវិកា​ចំនួន​១០០០​ដុល្លារ ផ្តល់​ឲ្យ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា សម្រាប់​ឲ្យ​សមណ​និស្សិត បាន​សិក្សា និង​ស្រាវជ្រាវ​។ 

 
​នា​ពិធី​ទទួល​ព្រះ​រាជអំណោយ ដោយមាន​ព្រះ​វត្តមាន សម្តេចព្រះ​មហាសង្ឃរាជ បួរ គ្រី នៃ​គណៈធម្មយុត្តិកនិកាយ គណៈ​គ្រប់គ្រង សាស្ត្រាចារ្យ និង​សមណ​និស្សិត និស្សិត នៃ​ពុទ្ធិក​សាកលវិទ្យាល័យ​ព្រះ​សីហមុនី​រាជា ប្រមាណ​ជាង​២៥០០​អង្គ​-​នាក់ បាន​រួមគ្នា​ប្រារព្ធ​ព្រះរាជ​ពិធី ថ្វាយព្រះពរ ព្រះករុណា ព្រះមហាក្សត្រ ក្នុង​ព្រះ​រាជពិធី​បុណ្យចម្រើនព្រះជន្ម​វស្សា​គម្រប់​៦៦​ព្រះវស្សា យាង​ចូល​៦៧​ព្រះវស្សា ដែល​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៣ ដល់​ថ្ងៃទី​១៥ ខែឧសភា​៕
 

រូបភាពពី​ពុទ្ធិកសាកលវិទ្យាល័​ព្រះ​សីហមុនី​រាជា ព័ត៌មានថ្នាក់​បរិញ្ញាបត្រ


Tag:
 ​ព្រះមហាក្សត្រ​ខ្មែរ​
 ​កុំព្យូទ័រ
© រក្សាសិទ្ធិដោយ thmeythmey.com