អត្ថបទពាណិជ្ជកម្ម
ដំណើរ​ទស្សនកិច្ច​រប​ស់​ដេប៉ូ​ចែកចាយ​ស្រា​បៀ លី​អូ ប្រចាំ​កម្ពុជា ទៅកាន់​រោងចក្រ​ផលិត​ស្រា​បៀ​លី​អូ នៅ​ប្រទេស​ថៃ​
10, May 2019 , 3:11 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រុមហ៊ុនស្រា​បៀ​លី​អូ បាន​អញ្ជើញ​ដេប៉ូ​ចែកចាយ​ប្រចាំ​កម្ពុជា មកពី​បណ្តា​ខេត្ត​-​ក្រុង​នានា ទៅ​ទស្សនកិច្ច​នៅក្នុង​រោងចក្រ​ផលិត​ស្រា​បៀ​លី​អូ ដ៏​ធំ​ទំនើប កាលពីពេល​ថ្មីៗ​កន្លងទៅនេះ នៅក្នុង​ខេត្ត ប៉ាង​លេន ប្រទេស​ថៃ​។
 
​នេះ​ជា​បទពិសោធន៍​ដ៏​អស្ចារ្យ​មួយ​របស់​ដេប៉ូ​ចែកចាយ​ប្រចាំ​កម្ពុជា ដែល​បាន​ចូល​ទស្សនា​ទីតាំង​ផលិត​ស្រា​បៀ​លី​អូ និង​បាន​ស្វែងយល់​អំពី​គុណភាព​ខ្ពស់​នៃ​សារធាតុ​ផ្សំ ដែល​បាន​ប្រើប្រាស់​ដោយ​ក្រុមហ៊ុនផលិតស្រាបៀ​លី​អូ  និង​ស្តង់ដារ​ល្អឥតខ្ចោះ​ក្នុងការ​គ្រប់គ្រង​គុណភាព​។ ជាពិសេស​បច្ចេកវិទ្យា​ក​ម្រិ​ត​ខ្ពស់​ដែល​បានរួម​បញ្ចូល​គ្នា ទៅក្នុង​ដំណើរការ​នៃ​ខ្សែចង្វាក់​ផលិត​ស្រា​បៀរ​។​


 
​លោក Sorrasit Chatwattanakul អ្នក​ផលិត​ស្រា​បៀ​ដែលមាន​ពិសោធ​ន៏​ជាង​១៦​ឆ្នាំ នៅ​ប្រទេស​ថៃ​បាន​មាន​ឲ្យ​ដឹងថា ៖«​សមត្ថភាព​រោងចក្រ​ផលិត​ស្រា​បៀ​លី​អូ របស់​យើង​នេះ អាច​ផលិត​បាន​ដល់​ទៅ ២.៦ លាន​ដប និង ៤​លាន​កំប៉ុង​ក្នុង​មួយថ្ងៃ ស្មើនឹង ២,៩០០,០០០ លីត្រ ដោយ​ប្រើ​ឧបករណ៍ និង​បច្ចេកវិទ្យា​ទំនើប​ចុងក្រោយ ដើម្បី​ផលិត​ស្រ​បៀរ​មាន​គុណភាព​ខ្ពស់ ហើយ​ដឹកជញ្ជូន​ទៅកាន់​ទីផ្សារ​នានា​ក្នុង​រយៈពេល ២ សប្តាហ៍ រាល់ពេល​ធ្វើការ​ក​ម្ម៉​ង់​ទុក​»​។​


 
​លោក Sorrasit Chatwattanakul បាន​បន្តទៀតថា «​គ្រប់​កំប៉ុង​របស់​ស្រា​បៀ​លី​អូ មិន​ថា​ជា​ស្លាក​សញ្ញា​អក្សរ​ថៃ ឬ​ស្លាក​សញ្ញា​អក្សរ​អង់គ្លេស​ទេ សុទ្ធសឹងតែ​ត្រូវបាន​ផលិត​នៅក្នុង​រោងចក្រ​ប្រទេស​ថៃ​តែមួយ ដែលមាន​គុណភាព និង​រសជាតិ​ដូចគ្នា​»​។​


 
​លោក ឈឹម វឌ្ឍនៈ ជា​ម្ចាស់​ភោជនីយដ្ឋាន សែនសប្បាយ ខេត្តសៀមរាប បាន​ប្រាប់​ឲ្យ​ដឹងថា​៖ «​ខ្ញុំ​ពិតជា​រំភើប​រីករាយ​ណាស់​ដែល​បានមក​រោងចក្រ​ផលិត​ស្រា​បៀ​លី​អូ នៅទីនេះ​។ អ្វីដែល​ពិសេស​នោះ គឺ​ខ្ញុំ​បាន​ស្វែងយល់​ពី​ដំណើរការ​នៃ​ការផលិត​ស្រា​បៀ​លី​អូ ដោយ​ប្រើ​ឧបករណ៍ និង​បច្ចេកវិទ្យា​សុទ្ធតែ​ទំនើបៗ​»​។ 


 
​ស្រា​បៀ​លី​អូ ជា​ស្រា​បៀ​ដ៏​ពេញនិយម និង​មានការ​គាំទ្រ​ជាច្រើន​នៅក្នុង​ប្រទេស​កម្ពុជា ដែលមាន​គុណភាព​ខ្ពស់ រសជាតិ​ស្រាល​ស្រទន់ និង​ស័ក្តិសម​បំផុត​សម្រាប់​គ្រប់​កម្មវិធី​។ 
​ស្រា​បៀ​លី​អូ កាន់តែ​រីករាយ​លើសពី​ក្តី​ប្រាថ្នា​!
 
 










(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 Havas
© រក្សាសិទ្ធិដោយ thmeythmey.com