អត្ថបទពាណិជ្ជកម្ម
ថ្ងៃ​ឈប់សម្រាក​ខាងមុខនេះ​! ត្រៀម​ទៅ​មើល​ផ្កាថ្ម​នៅ​បាតសមុទ្រ ជាមួយ​ឧបករណ៍​របប​គំហើញ​ថ្មី​របស់ Decathlon ទើប​នាំចូល​កម្ពុជា​
10, May 2019 , 4:17 pm        
រូបភាព
ដោយ: ថ្មីៗ
ហាង​សម្ភារ​កីឡា Decathlon ជា​ហាង​សម្ភារ​កីឡា ដែលមាន​ដើមកំណើត​ពី​ប្រទេស​បារាំង និង​ជា​ហាង​សម្ភារ​កីឡា​ដ៏​ធំ​នៅ​កម្ពុជា​នោះ បាន​រកឃើញ​នូវ​របប​គំហើញ​ថ្មី​ដែលជា​ប្រភេទ​កីឡា​ជ្រមុជ​ទឹក ដែល​ទើបតែ​នាំ​ចូលមក​កម្ពុ​ជាថ្មីៗ​នេះ​។ កីឡា​ជ្រមុជ​ទឹក ដែល​ទើបតែ​នាំចូល​ថ្មី​មាន ឈ្មោះថា EASYBREATH គឺជា​ឧបករណ៍​ជ្រមុជ​លើ​ផ្ទៃ​ទឹក (​អាយុ​ចាប់ពី ១០ ឆ្នាំ​ឡើង​) ដែល​អាច​ឲ្យ​យើង​មើល​ផ្កាថ្ម​នៅ​បាតសមុទ្រ​យ៉ាង​ងាយស្រួល​។
 
​ម៉ាស់​ជ្រមុជ​លើ​ផ្ទៃ​ទឹក EASYBREATH មានលទ្ធភាព​អាច​ឲ្យ​អ្នកមើល​ទៅក្នុង​ទឹកបាន ហើយ​ផ្ដល់​ភាពងាយស្រួល​ក្នុងការ​ដកដង្ហើម​បែប​ធម្មជាតិ តាមរយៈ​ច្រមុះ ឬ មាត់​។ វា​ក៏​ងាយស្រួល​នៅក្នុង​ការពាក់​ផងដែរ ដោយ​ខ្សែ​ក្រណាត់​របស់​វា​យឺត​អាច​សា​រ៉េ​បាន ដែល​មិន​ទាញ​សក់​របស់​អ្នក​ចេញមកក្រៅ​ទេ ហើយ​ម៉ាស់​ជ្រមុជ EASYBREATH នេះ ក៏​មិន​ជ្រាប​ទឹក​ផងដែរ​។ ម៉ាស់​នេះ ក៏មាន​រន្ធ​សម្រាប់​បង្ហូរទឹក តាមរយៈ​សន្ទះ​រន្ធ​នៅ​ខាងក្រោម​ម៉ាស់ នឹង​ជួយ​បង្ហូរទឹក នៅពេល​អ្នក​ងើបក្បាលឡើង​។ EASYBREATH នេះ​មាន​ពីរ​ប្រភេទ​ដែល​សមស្រប​តាម​រាងកាយ ដោយ​ប្រដាប់​ជប់​មុខ​ធ្វើ​ពី​ស៊ី​លី​ខន ដើម្បី​ផ្ដល់​ផាសុកភាព និង​ហ្វឺត​ជប់​កុំឱ្យ​ទឹក​ចូល​។​




 
​ការនាំ​ចូល​នូវ ម៉ាស់​ជ្រមុជ​លើ​ផ្ទៃ​ទឹក EASYBREATH គឺ​នឹង​ផ្ដល់​បទពិសោធន៍​ថ្មី​សម្រាប់​បងប្អូន ដែល​ចូលចិត្ត​លេង​កីឡា ពិសេស​សម្រាប់​អ្នក​ចូលចិត្ត​កីឡា​ជ្រមុជ​ទឹក​។ លោកអ្នក​អាច​ជាវ​នូវ​ម៉ាស​នេះ​បាន​ក្នុង​ថ្ងៃ​ឈប់សម្រាក​ខាងមុខនេះ ដើម្បី​ទទួលបាន​នូវ​បទពិសោធន៍​ថ្មី ដែល​អាច​មើល​បាតសមុទ្រ​ស្រស់ស្អាត​នៅ​កម្ពុជា ដូចជា កោះ​ខ្មោច កោះរ៉ុង កោះរ៉ុង​សន្លឹម និង​កោះ​ស្រស់ស្អាត​ជាច្រើន​ទៀត​នៅ​កម្ពុជា​។​




 
​លោកអ្នក​អាច​រក​ជាវ EASYBREATH បាន​នៅ​ហាង​កីឡា​ដ៏​ធំ Decathlon នេះ នៅ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល​សែន​សុខ​ជាន់​ផ្ទាល់​ដី​។ លើសពី​ហាង​កីឡា​ដ៏​ធំ​នេះ​ក៏មាន Website សម្រាប់​ទិញ តាមរយៈ​អន​ឡាញ ដោយមាន​ការដឹកជញ្ជូន​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។​
 
 
 
​លោកអ្នក​អាច​ចុច​លើ​លីង​នេះ ដើម្បី​ទិញ​តាមរយៈ​អន​ឡាញ​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com