ជាតិ
សេដ្ឋកិច្ច
អចលនទ្រព្យ
ក្រសួងសេដ្ឋកិច្ចប្រាប់៦ចំណុច មុនសម្រេចចិត្តទិញដីឡូត៍ ឬផ្ទះ
× ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រាប់លក្ខខណ្ឌ៦ចំណុច ដល់អ្នកដែលមានបំណងទិញដីឡូត៍ ឬលំនៅឋាន ដើម្បីជៀសវាងពីហានិភ័យដែលបង្កឡើងដោយជនខិលខូច។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ចកាលពីថ្ងៃទី៣ឧសភា ចំណុចទាំង៦មុខសម្រេច ទិញដីឡូត៍មាន៖
១. ឈ្មោះម្ចាស់អចលនទ្រព្យ ក្នុងវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ (តើជាដីអភិវឌ្ឍគម្រោងពុះដីឡត៍លក់ ឬជារបស់អ្នកផ្សេង) ២. វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យមានជាប់បន្ទុកឬអត់ ៣. លិខិតអនុញ្ញាតអភិវឌ្ឍដីដែលចេញដោយអាជ្ញាធរ ឬអង្គភាពមានសមត្ថកិច្ច មានចែងនៅក្នុងប្រកាសលេខ០៨៧ដ.ន.ស ប្រក/នក.ចុះថ្ងៃទី១១ឧសភា ឆ្នាំ២០១៨ ស្តីពីការអភិវឌ្ឍដីរបស់ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់។ ៤. ឯកសារបង់ពន្ធអចលនវត្ថុ ៥. បណ្ណបំបែកក្បាលដី និង៦. ខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់-ទិញ។
ដោយឡែក ៦ចំណុចសម្រាប់ទិញលំនៅឋាន វិញមាន៖
១. លិខិតអនុញ្ញាតសាងសង់ ចេញដោយក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ ឬសាលារាជធានី-ខេត្ត។ ២. វិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនទ្រព្យ មានជាបន្ទុកឬអត់។ ៣. អាជ្ញាបណ្ណអភិវឌ្ឍលំនៅឋាន ចេញពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ៤. ឯកសារបង់ពន្ធអចលនវត្ថុ ៥. បណ្ណបំបែកក្បាលដី និង៦. ខ្លឹមសារលម្អិតនៃកិច្ចសន្យាលក់-ទិញ។
សម្រាប់ទំនាក់ទនងព័ត៌មានបន្ថែម សូមទាក់ទងទៅលេខទូរសព្ទ ០១២ ៣៩៣ ៧២៧ និង ០៩៨ ៩៩៤ ៣៤៤ ឬតាមបណ្តាញសង្គមដែលមានទំព័រហ្វេសប៊ុកឈ្មោះ នាយកដ្ឋានគ្រប់គ្រងអាជីវកម្មអចលនវត្ថុ បញ្ចាំ និងប្រាតិភោគដោយអនុប្បទាន នៃអគ្គនាយកដ្ឋានឧស្សាហកម្ម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
Tag:
អចលនទ្រព្យ
ដី
ផ្ទះ
© រក្សាសិទ្ធិដោយ thmeythmey.com