អត្ថបទពាណិជ្ជកម្ម
ជើង​ខ្លាំង​ហ្គេម Mobile Legends ត្រៀម​ប្រកួត​គ្នា​នៅ​ថ្ងៃទី​១៨ ខែឧសភា ខាងមុខ​
10, May 2019 , 5:03 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន Cellcard  បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​ហ្គេម​យក្ស​របស់​ចិន Moonton ដ៏​ធំ​មួយ​ដើម្បី​ធ្វើជា​ម្ចាស់ផ្ទះ​សម្រាប់​ការប្រកួត​ហ្គេម Mobile Legends កម្ពុជា​នៅ​ថ្ងៃទី​១៨ ខែឧសភា ខាងមុខនេះ​។​
 
​ការប្រកួតប្រជែង​នេះ គឺជា​វគ្គ​ប្រកួត​ជម្រុះ​សម្រាប់​ក្រុម Mobile Legends Southeast Asia Cup ដែល​កម្ពុជា​នឹង​ប្រកួត​ជាមួយ​ក្រុម​កីឡាករ​មក​ពី​ប្រទេស​ហ្វីលីពីន​នៅ​ចុងខែ​មិថុនា​នេះ​។​
Mobile Legends គឺជា​ហ្គេម​កំពូល​ទាំង​១០ នៅក្នុង​ពិភពលោក និង​ជា​ហ្គេម​ក្នុង​ទូរស័ព្ទដៃ​ដែល​ពេញនិយម​ជាងគេ​ក្នុងប្រទេស​កម្ពុជា​។​
 
​កម្មវិធី​ហេ្គ​ម​នេះ ត្រូវ​បានដាក់​ដំណើរការ​នៅក្នុង​ឆ្នាំ​២០១៦ ដោយ​ទទួល​បានការ​ដោត​ឡូត​ជាង ៥០០​លាន​ដង អ្នក​ចុះឈ្មោះ​លេង​ចំនួន​២០០​លាន​នាក់ និង​អ្នកលេង​ប្រមាណ​៥០​លាន​នាក់​ជា​រៀងរាល់ខែ​។​
 
​ក្រុម​កីឡាករ​មកពី​ប្រទេស​កម្ពុជា នឹងធ្វើ​ការប្រកួត​ជាមួយ​កីឡាករ​មកពី​ប្រទេស​ផ្សេងៗ​ដូចជា ឥណ្ឌូនេស៊ី ហ្វីលីពីន ម៉ាឡេស៊ី ថៃ ឡាវ និង​វៀតណាម​នៅក្នុង​ខែមិថុនា​នេះ​។​
​នៅ​ប្រទេស​កម្ពុជា ក្រុមហ៊ុន Cellcard គឺជា​អ្នក​ឧបត្ថម្ភ​ផ្លូវការ​មួយ​សម្រាប់​ការប្រកួត​មួយ​នេះ ដែលជា​ផ្នែក​មួយ​នៅក្នុង​ការចូលរួមចំណែក​ផ្សព្វផ្សាយ​លើ​កម្មវិធី​ហ្គេម​ក្នុង​ទូរស័ព្ទ​។​
 
​នាយក​ប្រតិបត្តិ​របស់ Cellcard លោក Ian Watson បាន​និយាយថា ក្រុមការងារ​របស់គាត់​មាន​ភាព​រីករាយ​ក្នុង​ការរៀបចំ​ការប្រកួត ជាមួយ​ការសម្រេចចិត្ត​យ៉ាង​យកចិត្តទុកដាក់ ហើយ​នេះ​ដោយសារ​តែមាន​បុគ្គលិក​របស់​ក្រុមហ៊ុន​ក្មេងៗ​មួយចំនួន​ក៏​ចូលរួម​លេង​ហ្គេម​នេះដែរ​។​
 
​លោក Watson បាន​និយាយថា​៖ «​ពួកយើង​មិនអាច​មើលស្រាល​ទេពកោសល្យ​នៃ​អនាគត​របស់​ហ្គេម​លើ​ទូរស័ព្ទដៃ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​នោះទេ ក៏ដូចជា​ពិភពលោក​»​។​
«​កម្មវិធី​ហ្គេម​នៅលើ​ទូរស័ព្ទដៃ នឹង​កាន់តែ​រីកធំឡើង និង​កកើតឡើង​ជាមួយ​បច្ចេកវិទ្យា​ដទៃទៀត​ដូចជា បច្ចេកវិទ្យា AR និង VR»​។​
 
«​ពួកយើង​បាន​មើលឃើញ​កម្មវិធី​អប់រំ​នៅលើ​ទូរស័ព្ទ​របស់​Cellcard នៅពេល​អនាគត ជាពិសេស​ខណៈពេលដែល​យើង​កំពុងធ្វើដំណើរ​ពី​បច្ចេកវិទ្យា​4G ទៅកាន់ 5G​ក្នុងការ​សាកល្បង និង 5G នៅក្នុង​ពេលអនាគត​»​។​
 
​លោក Watson បាន​និយាយថា ភាពជា​ដៃគូ​ជាមួយ Moonton គឺ​បន្ទាប់ពី​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រកួត​នៅឯ​កម្មវិធី Digital Cambodia កាលពី​ខែមីនា ជាមួយ Netease ដែលជា​អ្នកបង្កើត Rules of Survival  ជា​ហ្គេម​ប្រកួតប្រជែង​មួយទៀត​។​
 
​ហ្គេម​ប្រកួត​ជម្រុះ Mobile Legends បច្ចុប្បន្ន​កំពុងដំណើរកា​រ កំពុង​ទទួលបាន​ភាព​ពេញនិយម ហើយនឹង​មានកម្ម​វិធី​នៅ​ថ្ងៃទី​១៨ ខែឧសភា ដែល​នឹងមាន​៤​ក្រុម​ប្រកួត​គ្នា​សម្រាប់​តំណែង​ជើងឯក​និង​ទឹកប្រាក់​ចំនួន ៦០០០​ដុល្លារ​អាមេរិក ។ 
 
​កម្មវិធី​នៅ​ថ្ងៃទី​១៨ ខែឧសភា នឹងធ្វើ​ឡើង​នៅឯ​ផ្សារ​អ៊ី​អន​សែន​សុខ​ពី​ម៉ោង​១ ដល់​ម៉ោង​៧​ល្ងាច​។​
 
​រង់ចាំ​ទទួលយក​ព័ត៌មាន​ថ្មីៗ​ពី Facebook Page Cellcard Play ដែល​នឹងមាន​ការចែកជូន​កាដូ ដូចជា skin packs, diamonds និង​សម្ភារៈ​ល្អៗ​របស់ Mobile Legends បន្ថែមទៀត ហើយនឹង​ឱកាស​ឈ្នះ​ទូរស័ព្ទ Samsung Galaxy S10+​។​
 
​តោះ​ចាប់ផ្តើម​លេង​ហ្គេម​!
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com