ជាតិ
សង្គមជាតិ
ក្រុមហ៊ុន​មួយ រង​ការចោទប្រកាន់ថា បំពាន​ដី​របស់​ពលរដ្ឋ​៨​គ្រួសារ នៅ​ច្បារអំពៅ​
10, May 2019 , 9:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ប្រជាពលរដ្ឋ​៨​គ្រួសារ​ក្នុងភូមិ​អូ​អណ្តូង សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ បាន​ចោទ​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច ថា​កំពុង​រំលោភ​លើ​បណ្ដឹង​រក្សា​ការពារ​ដី​របស់​ពួកគាត់ ដោយបាន​បូម​ខ្សាច់​ចាក់​លើដី ដែល​កំពុងមាន​ជម្លោះ​នេះ​។


 
​តំណាង​ប្រជាពលរដ្ឋ លោក រៀល ណា​រិ​ទ្ធិ បាន​ឲ្យ​ដឹងថា ទីតាំង​ដី​នោះ មាន​ទំហំ​ជិត​៤​ម៉ឺន​ម៉ែត្រការ៉េ  ហើយ​ប្រជាពលរដ្ឋ​ទាំង​៨​គ្រួសារ បាន​បង្កបង្កើនផល​តាំងពី​ឆ្នាំ​១៩៩៥ ដល់​ឆ្នាំ​២០០៥​។ លោក​បន្ថែមថា វិវាទ​ដីធ្លី​នេះ​មាន​រយៈពេល​ជាង​១០​ឆ្នាំ​ហើយ ហើយ​តុលាការ​មិនទាន់​សម្រេច​ដោះស្រាយ​ជូន​ពលរដ្ឋ​នៅឡើយ​ទេ​។​
 
​លោក អះអាងថា នៅ​ដើមខែ​មេសា ឆ្នាំ​២០១៩ ក្រុមហ៊ុន​នេះ បាន​បូម​ដី​ចាក់​បំពេញ​ដី ដែលមាន​ជម្លោះ​ជាមួយ​ប្រជាពលរដ្ឋ​ទាំង​៨​គ្រួសារ ទាំង​តុលាការ សម្រេច​ចាត់ចែង​ជា​បណ្តោះអាសន្ន ដោយ​ហាម​មិន​ឲ្យ​លក់ ដូរ ជួល បញ្ចាំ ដាក់​ធានា ធ្វើ​ប្រទានកម្ម​ធ្វើ​អច្ច័យទាន ធ្វើ​អំណោយ​មរតក បង្កើត​ហ៊ី​ប៉ូ​តែ​ក ធ្វើ​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ កាយ​យក​អាច​ម៌​ដី និង​ធ្វើ​សកម្មភាព​ផ្សេងៗ​ទៀត​ចំពោះ​តំបន់​ដី​នោះ​។ 
 
​ប្រជាពលរដ្ឋ​ទាំងនោះ បាន​អំពាវនាវ​ឲ្យ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ជួយ​ធ្វើ​អន្តរាគមន៍​លើ​រឿងនេះ​៕ 

Tag:
 ជម្លោះដីធ្លី​
© រក្សាសិទ្ធិដោយ thmeythmey.com