ជាតិ
រូបត្លុក
ថៅកែ​ប្រឹង​ធ្វើការ តែ​កូនចៅ​ប្រឹង​លេង​«​ហ្វេ​ស​ប៊ុ​ក​»!
11, May 2019 , 7:59 am        
រូបភាព
ដោយ:

​ភ្នំពេញ​៖ នាពេល​បច្ចុប្បន្ននេះ អ្នកដឹកនាំ​ក្រុមហ៊ុន និង​ថៅកែ​មួយចំនួន​នាំគ្នា​រអ៊ូ​ដាក់គ្នា​ទៅវិញទៅមក​ថា ពួកគេ​ប្រឹង​ធ្វើការ​ណាស់​ដើម្បី​ជីវិត​ក្រុមហ៊ុន (​ខ្លាច​ក្រុមហ៊ុន​ដួល​បះជើង​)​។ ប៉ុន្តែ បុគ្គលិក​មួយចំនួន​វិញ គិតតែ​ពី​លេង ហ្វេ​ស​ប៊ុ​ក​។ អ្នកខ្លះ គិតតែ​ពី​លេង ហ្វេ​ស​ប៊ុ​ក រួចហើយ​ទាមទារ​ដំឡើង​ប្រាក់ខែ និង តំណែង​ទៀត​។ ក្រុមហ៊ុន​ដួល​បិទទ្វារ ឬ​ខាត​«​បះដៃបះជើង​» ពួកគេ​មិន​ខ្វល់​។ ផ្អែកលើ​ការសង្កេត ពលរដ្ឋ​ខ្មែរ​មួយចំនួន​ចំណាយពេល​វេលា​លើ​ការ ចុច ឬ​អូស ហ្វេ​ស​ប៊ុ​ក ពី​២ ទៅ​៣​ម៉ោង​ក្នុង​មួយថ្ងៃ​ដើម្បី​តែ​ការកែ​អផ្សុក​ប៉ុណ្ណោះ​។ កាន់តែ​លេង កាន់តែ​ខាត ព្រោះ​វា​អស់​ពេលធ្វើការ​ដើម្បី​បាន​«​លុយ​»​ហើយ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com