ជាតិ
សង្គមជាតិ
រដ្ឋបាល​ជលផល​ប្រកា​សបិទ​ការនេសាទ នៅតាម​ដែន​ទន្លេ​ទឹកសាប និង​សមុទ្រ ចាប់ពី​ខែមិថុនា រហូតដល់​ខែតុលា​
11, May 2019 , 8:29 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋបាល​ជលផល ប្រកាស​បិទ​នេសាទ​នៅ​ដែន​ទន្លេ​ទឹកសាប និង​សមុទ្រ ចាប់ពី​ខែមិថុនា រហូតដល់​ខែតុលា ដើម្បី​កុំ​បង្ក​ផលប៉ះពាល់​ដល់​ត្រី​ដែល​កំពុង​ពង​កូន​។ រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រកាស​បិទ​ការនេសាទ​នេះ តាមរយៈ​សេចក្តីជូនដំណឹង កាលពី​ថ្ងៃទី​៧ ឧសភា​។​


 
​រដ្ឋបាល​ជលផល បាន​ហាម​ពលរដ្ឋ​នេសាទ​នៅ​ដែន​ទន្លេ​ទឹកសាប ដែល​ស្ថិតនៅ​ខាងជើង​ខ្សែស្រប​ទន្លេចតុម្មុខ ដែល​រួមមាន​ខេត្ត​ជុំវិញ​បឹង​ទន្លេសាប និង​ប​ណ្ដាខេត្ត​ផ្សេងទៀត ដូចជា​កំពង់ចាម ត្បូងឃ្មុំ​,​ក្រចេះ​,​រតនគិរី,មណ្ឌល​គិ​រី​,​ព្រះវិហារ​,​ប៉ៃ​លិ​ន​,​ឧ​ត្ត​រ​មានជ័យ​,​កណ្តាល និង​រាជធានី​ភ្នំពេញ ។ ពលរដ្ឋ​នៅតាម​បណ្ដា​ខេត្ត​ទាំងនេះ មិន​អនុញ្ញាត​ឲ្យ​នេសាទ​ត្រី ចាប់ពី​ថ្ងៃទី​១ ខែមិថុនា ដល់​ថ្ងៃទី​៣១ ខែតុលា​។​


 
​ចំពោះ​ដែន​នេសាទ​ទឹកសាប​ដែល​ស្ថិតនៅ​ខាងត្បូង​ខ្សែស្រប​ទន្លេចតុម្មុខ ដែល​រួមមាន ខេត្តកណ្ដាល ព្រៃវែង​,​តាកែវ​,​កំពង់ស្ពឺ ស្វាយរៀង និង​រាជធានី​ភ្នំពេញ​ ផ្នែក​ភាគខាងត្បូង​ទន្លេចតុម្មុខ​នោះ ក៏​មិន​អនុញាត​ឲ្យ​ពលរដ្ឋ​នេសាទ ចាប់ពី​ថ្ងៃទី​១ ខែកក្កដា រហូតដល់​ថ្ងៃទី​៣១ ខែតុលា។ នេះ​បើតាម​សេចក្តីជូនដំណឹង​ដដែល​។​
 
​តែ​យ៉ាងណា​រដ្ឋបាល​ជលផល សង្កត់ធ្ងន់ថា នៅក្នុង​អំឡុងពេល​បិទ​ការនេសាទ អ្នកនេសាទ​ទាំងអស់​អាច​ប្រើប្រាស់​បាន​ឧបករណ៍​នេសាទ​ជា​លក្ខណៈ​គ្រួសារ និង​ប្រើ​ឧបករណ៍​មង​ តែ​ប្រវែង​១០០​ម៉ែត្រ​តែប៉ុណ្ណោះ សម្រាប់​ការនេសាទ​។ ដោយឡែក​ឧបករណ៍​ដូចជា អួន ម៉ាញ់ ចៃរ៉ា ជន សាប នាម ឈ្នក់ មិន​អនុញ្ញាត​ឲ្យ​ប្រើ​ឡើយ​ នៅក្នុង​រដូវ​បិទ​ការនេសាទ​នេះ​៕ 
 

Tag:
 ​ត្រី​
 ​ទឹក​
© រក្សាសិទ្ធិដោយ thmeythmey.com