អត្ថបទពាណិជ្ជកម្ម
បេ​ប៊ី​អោត​ឡេ​ត នឹង​នាំយក​ចំណេះដឹង​បែប​វិទ្យាសាស្ត្រ​ដល់​ប្អូនៗ​កុមារ បាន​សាក​ផ្ទាល់ និង​ប៉ះ​ផ្ទាល់​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ក​ជាច្រើន​ប្រភេទ​
10, May 2019 , 5:34 pm        
រូបភាព
ដោយ: ថ្មីៗ
ពិ​ព័រ​ណ៌ វិទ្យាសាស្ត្រ បេ​ប៊ី​អោត​ឡេ​ត នឹង​ប្រារព្ធ​ឡើង នៅ​ថ្ងៃទី ៣១ ខែឧសភា ដល់​ថ្ងៃទី​១ និង​ថ្ងៃទី​២ ខែមិថុនា ឆ្នាំ​២០១៩ នៅក្នុង​ហាង​បេ​ប៊ី​អោត​ឡេ​ត សាខា​ទួលគោក​។
 
​ជា​ឱកាស​អបអរ​ដល់​ទិវា​សិទ្ធិ​កុមារ ហាង​បេ​ប៊ី​អោត​ឡេ​ត​នឹង​ពាំនាំ​ម៉ាស៊ីន​វិទ្យាសាស្ត្រ​ជាច្រើន​ប្រភេទ រួមទាំង​មនុស្ស​យន្ត ដែលមាន​ការសហការ​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុង​គោលបំណង​ពង្រីក​ចំណេះដឹង​របស់​ប្អូនៗ​កុមារ​ឲ្យ​បាន​ស្គា​ល់ពី​បច្ចេកវិទ្យា​នៃ​ឧបករណ៍​ដែល​យើង​ប្រើប្រាស់​សព្វថ្ងៃ និង​គំនិត​គណនា​ផ្សេងៗ​ផងដែរ ដែល​ហៅ​កាត់​ថា STEM (Science, technology, engineering និង mathematics ។​
 
​សូម​នាំ​កូនៗ​របស់លោក​អ្នក​មក​ចូលរួម​កុំ​ខាន ដើម្បី​ផ្តល់​ឲ្យ​ពួកគេ បាន​យល់ដឹង និង​បាន​ប៉ះពាល់ ម៉ាស៊ីន​អេឡិចត្រូនិក​ដែល​បង្ហាញ​ពី​វិទ្យាសាស្ត្រ​ដ៏​មាន​សារៈសំខាន់​ដល់​មនុស្ស​គ្រប់គ្នា​។ 
​ខាងក្រោម​នេះ​ម៉ាស៊ីន​អេឡិចត្រូនិក​ដែល​នឹងត្រូវ​ដំឡើង​សម្រាប់​ស្វាគមន៍​ប្អូនៗ​កុមារៗ​សាកល្បង​ដោយផ្ទាល់​នៅក្នុង​ពិ​ព័រ​ណ៌ វិទ្យាសាស្ត្រ បេ​ប៊ី​អោត​ឡេ​ត​៖ 
 
១. Baby Shark 


 
​យកដៃ​ដាក់​ចូលក្នុង​មាត់​ត្រី​ឆ្លាម​តូច​នេះ នៅពេលដែល​មាត់​ត្រី​ឆ្លាម​ភ្លឺ ត្រូវ​ដក​ដៃ​ចេញ​ឲ្យ​បាន​ឆាប់​។ នេះ​ជាការ​ធ្វើតេស្ត​រយៈពេល​ប្រតិកម្ម​របស់​អ្នក​។​
 
២. សំឡេង​អាថ៌កំបាំង​


 
​សំឡេង​នេះ មាន​រំ​ញ័រ​ចម្លង​ពី​កែងដៃ​មក​បាតដៃ យើង​នឹង​ឮ​សំឡេង​នៅពេល​យក​បាតដៃ​មក​ខ្ទប់​ត្រចៀក ដោយ​អ្នកផ្សេង​មិនអាច​ឮ​បានទេ​។​
 
៣. គន្លង​លោហៈ​ដែល​ពិបាក​ឆ្លងកាត់​បំផុត​


 
​នេះ​ជា​ម៉ាស៊ីន​សម្រាប់​កម្សាន្ត​ផង ហើយ​ក៏មាន​ចំណុច​ពិសេស​សាកល្បង​ដៃ និង​ភ្នែក​របស់​អ្នកលេង​។ 
 
៤. គន្លង​អភិនីហារ​


 
​នៅពេលដែល​យើង​កោន​នៅលើ​គន្លង​នេះ វា​បែរជា​រមៀល​ឡើងលើ​វិញ​។ 
 
៥.​លាតត្រដាង​បម្រែបម្រួល​ចង្កូត​ឡាន​


 
​អ្នកនឹង​បានឃើញ​ធាតុពិត​ជាក់ស្តែង នៃ​បម្រែបម្រួល​របស់​ចង្កូត​ឡាន​។​
 
៦. គំនូស​បំភាន់​ភ្នែក​៦



​ផ្កាយ​នៅក្នុង​កញ្ចក់ និង​ផ្កាយ​ពិត​នៅ​ខាងក្រៅ គឺជា​ទំនាក់ទំនង​រវាង​កញ្ចក់ និង​រូប​។ នៅពេលដែល​យើង​ពណ៌នា​សកម្មភាព ដែល​ខួរក្បាល​បញ្ជា​ឱ្យដៃ នឹង​បញ្ច្រាស​គ្នា​ជាមួយ​រូប​ពិត​។ ប្រសិនបើ​ដៃ និង​ភ្នែក​មិនបាន​លៃ​តម្រូវឱ្យ​ស៊ីគ្នា ផ្កាយ​កំពូល​ប្រាំ ដែល​គូស​ចេញមក​នឹងមាន​ការលំបាក ។​
 
៧.  ស៊ុត​ចេះ​ឈរ 


 
​ក្រោម​អំពើ​របស់​ដែន​ម៉ាញ៉េ​ទិច​វិល បង្កើតបានជា​ចរន្ត​រ៉េ​អាក់​ស្យុ​ង​។ ចរន្ត​រ៉េ​អាក់​ស្យុ​ង បង្កើតបានជា​ដែន​ម៉ាញ៉េ​ទិច​ថ្មី អំពើ​រវាង​គ្នា រវាង​ដែន​ម៉ាញ៉េទិក​ទាំងពីរ ធ្វើឱ្យ​ស៊ុត​លោហៈ ចាប់ផ្ដើម​បង្វិល​។ ក្រោម​អំពើ​របស់​ទម្ងន់ កម្លាំង​ចាក​ផ្ចិត និង​កម្លាំង​កកិត​ស៊ុត​លោហៈ​បញ្ឈរ​ឡើង​។​
 
៨. អាថ៌កំបាំង​នៃ​ខ្សែកោង​ឌុប 


 
​នៅពេលដែល​លោហៈ​បង្វិល គន្លង​បង្វិល​អាចបង្កើត​បានជា​ផ្ទៃ​ខ្សែកោង​ពីរ នៅក្នុង​លំហ​។ ចង្អូរ​ខ្សែ​នៅលើ​ផ្ទៃ​ឆ្លុះ​នោះ គឺជា​ខ្សែកោង​ឌុប​។ វា​គឺជា​ផ្នែក​មួយ​នៃ​គន្លង​បង្វិល របស់​បង្គោល​លោហៈ ដូចនេះហើយ​បង្គោល​លោហៈ អាច​ឆ្លងកាត់​ដោយ​សេរី​។​
 
៩. ថ្មពិល​ដៃ 


 
​នៅពេលដែល​ដៃ​ទាំងសងខាង កាន់ដំបង​លោហៈ​ផ្សេងគ្នា ញើស​មានប្រតិកម្ម​ជាមួយ​ដំបង​លោហៈ បង្កើតបានជា​ថ្មពិល​ដៃ​។ កាល់​វ៉ា​ណូ​ម៉ែត វាស់​បាន​ចរន្ត​ដែល​តូច និង​ខ្សោយ នឹង​បង្ហាញ​តាម​ការងា​ករប​ស់ម្ជុល​។​
 
១០. វត្ថុ​ទិព្វ​មើល​ធ្លុះ​ឃើញ​សរសៃ​ដៃ 


 
​ដាក់​ដៃ​នៅក្នុង​តំបន់​ដែល​បង្ហាញ​ប្រាប់ ឧបករណ៍​ធ្វើតេស្ត នឹង​បញ្ចាំង​ពន្លឺ​អ៊ី​ន​ហ្វ្រា​រ៉េដ​ពិសេស​ទៅលើ​ខ្នងដៃ​។ វា​វិភាគ​ស្ថានភាព​របស់​ផ្នែក​នៃ​សរពាង្គ​កាយ​ផ្សេងគ្នា​បន្ទាប់​មកវា​ស្រូបយក​ពន្លឺ​អ៊ី​ន​ហ្វ្រា​រ៉េដ វា​នឹង​ចេញ​សរសៃឈាម ដែល​ចំណោល​ចេញពី​ខ្នងដៃ​។​
 
​ក្រៅពី​កម្មវិធី​សាកល្បង​ដោយផ្ទាល់ ម៉ា​ស៊ី​អេឡិចត្រូនិក​ទាំងនេះហើយ បេ​ប៊ី​អោត​ឡេ​ត និង​តំណាង​ក្រុមហ៊ុន​ដែល​ចូលរួម​ក្នុង​ពិព័រណ៍​នេះ ក៏​តែងតែ​ផ្តល់ជូន​នូវ​កម្មវិធី​ពិសេសៗ​សម្រាប់​អ្នក​ម៉ាក់​លោកប៉ា​ដែរ​។ លើសពីនេះ ក៏​នឹងមាន​ការពន្យល់ ពី​ពី​រូបវិទ្យា និង​វិទ្យាសាស្ត្រ​ដែល​ទាក់ទង​នឹង​ឧបករណ៍​ដែល​យើង​ប្រើប្រាស់​សព្វថ្ងៃ ដោយ​ការចូលរួម​របស់លោក​គ្រូ អ្នកគ្រូ​ដែលមាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ​ផងដែរ​។​
 
​ដូច្នេះ​អ្នក​ម៉ាក់​លោកប៉ា​ទាំងអស់ សូមកុំ​ភ្លេច​នៃ​កូនៗ​ជាទី​ស្រឡាញ់ មក​សាកល្បង​ឧបករណ៍​អេឡិចត្រូនិក​ឲ្យ​បាន​ច្រើន​កុះករ នៅក្នុង​ពិ​ព័រ​ណ័​វិទ្យាសាស្ត្រ​បេ​ប៊ី​អោត​ឡេ​ត ដែល​នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​៣១ ខែឧសភា ដល់​ថ្ងៃទី ២ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ហាង​បេ​ប៊ី អោត​ឡេ​ត សាខា​ទួលគោក​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com