អត្ថបទពាណិជ្ជកម្ម
vivo និង PUBG MOBILE បាន​ចាប់ដៃគ្នា​បង្កើត​ព្រឹត្តិការណ៍ PUBG MOBILE Club Open SEA League 2019 ជាមួយនឹង​រង្វាន់ ២,៥ លាន​ដុល្លារ​
10, May 2019 , 5:56 pm        
រូបភាព
ដោយ: ថ្មីៗ
នៅក្នុងនាម​ជា​ក្រុមហ៊ុន​ម៉ាក​យីហោ​ស្មា​ត​ហ្វូ​ន​ឈានមុខ​គេ vivo រួម​ជាមួយនឹង​ក្រុមការងារ PUBG MOBILE ដែលជា​ហ្គេម​ល្បីល្បាញ​បំផុត​របស់​អាស៊ីអាគ្នេយ៍​រួមមាន RRQ Athena ពី​ប្រទេស​ថៃ បាន​បើក​ការប្រកួត PUBG MOBILE Star Challenge 2018 ដោយមាន​អ្នកចូលរួម​ទូទាំង​ពិភពលោក ដែល​បានចាប់ផ្តើម​ការប្រកួត​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត PUBG MOBILE Club Open SEA League 2019 (PMCO 2019 SEA League) កាលពី​ទី 8 ខែឧសភា ឆ្នាំ 2019​នេះ​។ ការប្រកួត​នេះ​មាន ២៤ ក្រុម មកពី​តំបន់​អាស៊ីអាគ្នេយ៍​ចំនួន ៥ ដោយបាន​ប្រើប្រាស់​នូវ​ការប្រកួត​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន Vivo ដើម្បី​ដណ្តើម​ពានរង្វាន់ SEA Championship នេះ​។ រង្វាន់​នៃ​ជ័យលាភី​នៃ PUBG MOBILE Star Challenge 2018 គឺ​ទទួល​រហូតដល់​ទៅ ២.៥ លាន​ដុល្លារ​អាមេរិក​។
 
​ស្មា​ត​ហ្វូ​ន​របស់​ក្រុមហ៊ុន vivo នេះ នឹង​ជា​អាវុធ​ផ្លូវការ ដែលមាន​សមត្ថភាព​ដ៏​ខ្លាំងក្លា​សម្រាប់​អ្នកលេង​ហ្គេម​ជាច្រើន ក្នុងការ​ប្រកួត ។ ការប្រកួត​នេះ មិន​ត្រឹមតែ​មានការ​ជួបជុំ​សម្រាប់​ការ​ញាំ​អាហារ Chicken Dinner នោះទេ គឺមាន​កម្មវិធី​ផ្សេងៗ​ជាច្រើន​ក្នុង​រួមមាន​រង្វាន់​ផងដែរ​។ នៅក្នុង​ភាពជា​ដៃគូ​លក្ខណ​សកល​នេះ ក្រុមហ៊ុន vivo គឺអាច​ធ្វើការ​ពង្រឹង​ទៅលើ​ការប្តេជ្ញាចិត្ត​របស់ខ្លួន នៅក្នុង​ការនាំយក​នូវ​បទពិសោធន៍​នៃ​ការលេង​ហ្គេម សម្រាប់​អ្នកគាំទ្រ​ជាច្រើន ប៉ុន្តែ​វា​ក៏​សម្រេច​នូវ​ម​ហិ​ច្ឆិ​តា​របស់ខ្លួន ក្នុងការ​កំណត់​នូវ​ភាព​ច្នៃប្រឌិត និង​ការបង្កើត​នូវ​អនាគត​សម្រាប់​កីឡា​ឧស្សាហកម្ម​អេ​ឡិច​ត្រូ​និ​ច eSports​។ 


 
​បន្ទាប់ពី​ព្រឹត្តិការណ៍​នៃ​ការប្រកួត PMCO 2019 SEA League មក ក្រុមហ៊ុន vivo គឺ​បាន​ស្ថិតនៅក្នុង​ជួរមុខ​គេ​ក្នុង​ការជំរុញ​ទៅលើ​កីឡា eSports នៅក្នុង​តំបន់ តាមរយៈ​ការ​ផ្តល់នូវ​ផលិតផល សម្រាប់​ការលេង​ហ្គេម​កម្រិត​ខ្ពស់​។ នៅក្នុង​ការបើក​ព្រឹត្តិការណ៍​ប្រកួត​នេះ ក្រុមហ៊ុន vivo បាន​និយាយថា ៖«​ការសហការ​ជាមួយនឹង  PUBG MOBILE នេះ គឺជា​សមិទ្ធផល​ដ៏​សំខាន់​មួយ​សម្រាប់​ពួកយើង​ក្នុងការ​បញ្ជាក់ថា​នេះ គឺជា​ហ្គេម​ទូរស័ព្ទ​ដែល​ឈានមុខ​គេ​ក្រោម​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន Tencent Games និង PUBG Corporation ដែលមាន​អ្នកគាំទ្រ​ច្រើនជាង ២០០ លាន​នាក់​នៅក្នុង​ប្រទេស​ចិន កូរ៉េ និង​ជប៉ុន​។ យើង​ពិត​ជាមាន​ក្តីរំភើប​មែនទែន ដែល​ចាប់ផ្តើម​នូវ​ព្រឹត្តិការណ៍ PMCO 2019 SEA League នៅថ្ងៃនេះ ហើយនឹង​ផ្តល់នូវ​សិទ្ធិអំណាច​ជាច្រើន សម្រាប់​អ្នកលេង​ហ្គេម​ជាច្រើន​ផងដែរ តាមរយៈ​ការសហការ​ដ៏​មាន​អត្ថន័យ​នេះ​។ និយាយ​ទៅនេះ គឺ​ពិតជា​រឿង​ដ៏​រំភើប​បំផុត​សម្រាប់​យើង​»​។​


 
V15 Pro គឺជា​ស្មា​ត​ហ្វូ​ន​ផ្លូវការ​សម្រាប់​ព្រឹត្តិការណ៍ PMCO 2019 SEA League នេះ ហើយ​វា​ធានា​ទៅលើ​ការលេង​ហ្គេម​ដ៏​ខ្លាំងក្លា ដែល​គ្មាន​ដែន​កំណត់​នោះទេ​។ សម្រាប់​ម៉ាស៊ីន Multi-Turbo Engine របស់​វា មាន​កម្លាំង​ខ្លាំងក្លា​នៅក្នុង​ការលេង​ហ្គេម​ធំៗ ក្រាហ្វិក​ខ្ពស់​នោះ​។ វា​មានភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា Center Turbo, Net Turbo, Cooling Turbo, AI Turbo និង Game Turbo ដើម្បី​ធានា​ទៅលើ​ការលេង​ហ្គេម​កាន់តែ​រលូន​។ សម្រាប់​អេក្រង់​កម្រិត Ultra FullView™ Display របស់​ស្មា​ត​ហ្វូ​ន V15Pro នេះ ផ្តល់នូវ​ការលេង​ហ្គេម ដែល​គ្មាន​ការរំខាន ការ​ទស្សនា​កាន់តែ​អស្ចារ្យ និង​ការយក​ឈ្នះ​ដៃគូ​សត្រូវ​បាន​យ៉ាង​ងាយ​ថែម​ទៀតផង​។​


 
​អ្នក​ប្រហែលជា​ធ្លាប់​ស្គាល់​ក្រុម​ជាច្រើន ដែល​អាចមាន​សមត្ថភាព​ឡើងទៅ​កាន់ការ​ប្រកួត PMCO 2019 SEA League នេះ​។ សម្រាប់ RRQ Athena មកពី​ប្រទេស​ថៃ គឺមាន​អ្នកគាំទ្រ​ច្រើន ហើយ​យើង​នឹង​បានឃើញ​នូវ​សមត្ថភាព​នៃ​ការលេង​ហ្គេម​របស់​ក្រុម​នេះ​ផងដែរ​។ សម្រាប់​ព្រឹត្តិការណ៍​ប្រកួត PMCO 2019 SEA League នេះ គឺមាន​រយៈពេល​ប្រកួត ៥ ថ្ងៃ ជាមួយនឹង​រយៈពេល ៥ សប្តាហ៍​។ វា​ក៏មាន ២០ ក្រុម​មកពី​វគ្គ​ផ្តាច់ព្រ័ត្រ​ជម្រើសជាតិ​ជាមួយនឹង​ក្រុម ៤ ផ្សេងទៀត ដែល​បែង​ចែកជា ៣ Groups (៨ ក្រុម​ប្រកួត​ក្នុង​មួយ Group) ។ ក្នុងដំណាក់កាល​នៃ​ការប្រកួត PMCO 2019 SEA League នេះ ក្រុម​ចំនួន ៤ ដែលមាន​ពិន្ទុ​ខ្ពស់​ជាងគេ​មកពី​តំបន់​ផ្សេងៗ អាច​ចូលរួម​សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ​នៅ PMCO 2019 SEA League Grand Finals នេះ​។ វា​មិន​រាប់បញ្ចូល​នូវ​ក្រុម​ចំណាត់ថ្នាក់​លេខ ១ ចំនួន ៤ តំបន់ នៃ​ក្រុម​កំពូល​ទាំង ១២ នៅក្នុង PMCO 2019 SEA League ដែល​នឹងចូលរួម​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ PMCO 2019 SEA League Grand Finals នេះ​។​


 
​ព្រឹត្តិការណ៍ PMCO 2019 នឹង​បញ្ចប់​នៅក្នុង​ខែកក្កដា​ខាងមុខនេះ ខណៈពេលដែល​ក្រុម​កំពូល ១៦ ក្រុម​នឹង​ប្រកួត​នៅ​វគ្គ​បញ្ចប់ Spring Split Global Finals ក្នុង​ទីក្រុង​បែរ​ឡាំង​ប្រទេស​អាល្លឺម៉ង់​។ សម្រាប់​ព្រឹត្តិការណ៍ Fall Split នឹងមាន​គម្រោង​សម្រាប់​ឆ្នាំក្រោយ​។ សម្រាប់​ព្រឹត្តិការណ៍ PMCO 2019 Spring Split បានចាប់ផ្តើម​នៅក្នុង​ខែមីនា​ជាមួយនឹង​ក្រុម​ជាង ៣០០០០ ក្រុម មកពី​ជុំវិញ​ពិភពលោក ដែលមាន​សមត្ថភាព​ម​កដ​ល់វគ្គ​នេះ ហើយ​ពួកគេ​ក៏មាន​ឱកាស​ក្នុង​ការរក​ពិន្ទុ​បាន​សម្រាប់​វគ្គ Spring Split Group Stage ក្នុង​តំបន់​ផងដែរ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com