ជាតិ
សេដ្ឋកិច្ច
កម្ពុជា​បាន​ចំណូល​ពី​ពន្ធដារ​ជាង​១​ពាន់​លាន​ដុល្លារ ក្នុង​រយៈពេល​៤​ខែ​
11, May 2019 , 10:23 am        
រូបភាព
 រូបភាពពីទំព័រហ្វេសប៊ុក​អគ្គនាយកដ្ឋានពន្ធដារ
រូបភាពពីទំព័រហ្វេសប៊ុក​អគ្គនាយកដ្ឋានពន្ធដារ
ដោយ:


​ភ្នំពេញ​៖ រយៈពេល​៤​ខែ ចាប់ពី​ខែមករា​-​មេសា​ឆ្នាំ​២០១៩ កម្ពុជា​ទទួលបាន​ចំណូល​ពី​ពន្ធដារ​ចំនួន​៤៦០០.២២​ពាន់​លាន​រៀល​(​ប្រមាណ ១ ១៥០​លាន​ដុល្លារ​)​។ ចំណូល​នេះ កើនឡើង​ជាង​២៦​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៨​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គនាយក​ដ្ឋា​ន​ពន្ធដារ​។​ 
ក្នុង​សេចក្តីប្រកាស​ព័​ត៌​នេះ​បាន​បញ្ជាក់ថា ចំណូល​ពន្ធ​ដោយឡែក ដែល​ប្រមូលបាន​ក្នុង​ខែមេសា មាន​ចំន​នួន​១ ២៦១.១៦​ពាន់​លាន​រៀល​(​ប្រមាណ ៣១៥,២៩​លាន​ដុល្លារ​)៕
 

Tag:
 ​ជាតិ​
 សេដ្ឋកិច្ច​
 ពន្ធដារ​
© រក្សាសិទ្ធិដោយ thmeythmey.com