កីឡាជាតិ
ជាតិ
សៀមរាបប៉ះកោះកុង ខណៈត្បូងឃ្មុំជួបរតនគិរី នៅវគ្គ១/២ពានសម្តេច ហ៊ុន សែន ថ្នាក់ខេត្ត
× ការប្រកួតបាល់ទាត់ដណ្តើមពានរង្វានសម្តេច ហ៊ុន សែន ថ្នាក់ខេត្ត បានចាប់ឆ្នោតប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ។ សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ធ្វើឡើងតែមួយជើងប៉ុណ្ណោះ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩។
តាមការចាប់ឆ្នោតរបស់គណៈកម្មាធិការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) កាលពីថ្ងៃសុក្រនេះ ក្រុមសៀមរាបត្រូវ ស្វាគមន៍ភ្ញៀវកោះកុង ខណៈម្ចាស់ផ្ទះត្បូងឃ្មុំ ត្រូវតទល់ជាមួយរតនគិរី សម្រាប់ជំនួបវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ខេត្ត។
មុនឡើងមកកាន់វគ្គនេះ ក្រុមទាំង៤ បានយកឈ្នះគូប្រកួតរៀងៗខ្លួន ក្នុងវគ្គ៨ក្រុមចុងក្រោយ។ ក្នុងនោះក្រុមសៀមរាប យកឈ្នះក្រុមកែប ដោយបាល់កាត់សេចក្តី ៥-៤ ក្រោយក្រុមទាំងពីរ បានបញ្ចប់ក្នុងលទ្ធផលស្មើ ២-២។ រីឯក្រុមត្បូងឃ្មុំ យកឈ្នះព្រៃវែង ២-០ ខណៈកោះកុង ស៊ីកំពត ១-០ និងរតនគិរី យកឈ្នះម្ចាស់ផ្ទះកំពង់ធំ ៣-២៕
Tag:
Hun Sen Cup 2019
សៀមរាប
កោះកុង
ត្បូងឃ្មុំ
រតនគិរី
© រក្សាសិទ្ធិដោយ thmeythmey.com