អន្តរជាតិ
ពិសារ​ទឹក​ត្រជាក់ និង​ទឹក​ក្តៅ​មួយណា​ល្អ​ជាង​?
11, May 2019 , 9:59 pm        
រូបភាព
​ការ​ពិសារ​ទឹក​មាន​សារសំខាន់​ណាស់​សម្រាប់​សារពាង្គកាយ​គ្រប់​ប្រភេទ​។ ជា​មធ្យម មនុស្ស​ម្នាក់​គួរ​ពិសារ​ទឹក​ក្នុង​មួយថ្ងៃ​ឲ្យ​បាន​យ៉ាងតិច​ពីរ​លីត្រ​។ វា​ជា​សារធាតុ​មួយ​ដែលមាន​នាទី​ជួយ​សម្រួល​ប្រព័ន្ធ​លូតលាស់​របស់​មនុស្ស និង​ក៏​ជា​អ្នក​ចម្រាញ់​សារជាតិ​ពុល​មួយ​ដ៏​ប្រសើរ​ផងដែរ​។ ជា​ទម្លាប់ មនុស្ស​ខ្លះ​ចូលចិត្ត​ពិសារ​ទឹក​ត្រជាក់ ចំណែកឯ​អ្នក​ខ្លះទៀត​ចូលចិត្ត​ពិសារ​ទឹក​ក្តៅ​។ តើ​ទឹក​ក្នុង​សីតុណ្ហភាព​ពីរ​ផ្សេងគ្នា​នេះ មួយណា​មាន​អត្ថប្រយោជន៍​ច្រើនជាង​?

 
​សម្រាប់​គេហទំព័រ onlymyhealth.com ទឹក​ត្រជាក់ ឬ​ទឹក​ក្តៅ​សុទ្ធសឹង​តែមាន​លក្ខណៈពិសេស​រៀងៗ​ខ្លួន​បើ​អ្នក​ពិសារ​វា​ស្របទៅតាម​ពេលវេលា និង​កាលៈទេសៈ​នៃ​រា​ង្គ​កាយ​។ 
 
​ពេលណា​អ្នក​គួរ​ពិសារ​ទឹក​ត្រជាក់​? 
 
​ចម្លើយ គឺ​នៅពេល​អ្នក​ចង់​សម្រក​ទម្ងន់​។ វា​ជួយ​ទៅ​ព​ន្លឿ​ន​ចង្វាក់​មេ​តា​ប៉ូលីស រំលាយ​អាហារ និង​កាឡូរី​ឲ្យ​បាន​កាន់តែច្រើន​។ ការ​ពិសារ​ទឹក​ត្រជាក់ មិន​ប្រាកដថា​ការពារ​អ្នក​ពី​ជំងឺ​ធាត់​នោះទេ តែ​វា​ក៏​អាចជួយ​កាត់បន្ថយ​ទម្ងន់​អ្នក​បាន​ខ្លះ​ដែរ​។ មួយទៀត​នៅពេលដែល​អ្នកធ្វើ​លំ​ហាត់ប្រាណ ឬ​កីឡា ដោយសារ​វា​ជួយ​កាត់​បន្ថយកម្តៅ​នៅក្នុង​ខ្លួនប្រាណ​ឲ្យ​កាន់តែ​ប្រសើរ ការពារ​អ្នក​ពី​កង្វះ​ទឹក​ក្នុង​ប្រព័ន្ធ​សារី​រា​ង្គ​។ 

​ពេលណា​អ្នក​គួរ​ពិសារ​ទឹក​ក្តៅ​? 
 
​ចម្លើយ គឺ​នៅពេល​អ្នកមាន​បញ្ហា​ផ្នែក​ប្រព័ន្ធ​រំលាយ​អាហារ​។ ទឹក​ក្តៅ​ធ្វើ​ឲ្យ​ការរំលាយ​អាហារ​របស់​អ្នកដំណើរ​ការ​ទៅ​ល្អ​ជាង​មុន ជាពិសេស​បើ​អ្នក​ពិសារ​ទឹក​នៅពេល​ព្រឹក ក្រោយពី​ក្រោកពីដំណេក​។ ម្យ៉ាងវិញទៀត បើ​អ្នក​ចង់​លាង​សម្អាត​ប្រព័ន្ធ​សារ​រី​រា​ង្គ​របស់​អ្នក​ពី​សារធាតុពុល​នានា ទឹក​ក្តៅ​ជាមួយនឹង​ក្រូចឆ្មា​អាចជួយ​បាន​អ្នក​បាន​។ ពេលខ្លះទៀត ទឹក​ក្តៅ​ជួយ​អ្នក​ក្នុងការ​បន្ថយ​ភាពឈឺចាប់​ដូចជា​ឈឺក្បាល ឬ​ហើម​ជាដើម​។ ដោយសារ​វា​ជួយ​សម្រួល​លំហូរ​ឈាម​នៅក្នុង​ប្រព័ន្ធ​សរសៃឈាម​៕
 

Tag:
 ​សុខភាព​
 ​ទឹក​
© រក្សាសិទ្ធិដោយ thmeythmey.com