កំពង់ស្ពឺ នឹងមាន​សួន​កម្សាន្ត​លំដាប់​អន្តរជាតិ​តម្លៃ ៥០០​លាន​ដុល្លារ​
ជាតិ
កំពង់ស្ពឺ នឹងមាន​សួន​កម្សាន្ត​លំដាប់​អន្តរជាតិ​តម្លៃ ៥០០​លាន​ដុល្លារ​
11, May 2019 , 10:29 pm        
រូបភាព
រូបភាព៖ AKP
រូបភាព៖ AKP
​កំពង់ស្ពឺ​៖ ខេត្តកំពង់ស្ពឺ នឹងមាន​សួន​កម្សាន្ត​លំដាប់ថ្នាក់​អន្តរជាតិ​មួយ ក្នុង​ទំហំ​ទឹកប្រាក់​ចំនួន​៥០០ លាន​ដុល្លារ​អាមេរិក លើ​ផ្ទៃដី​ចំនួន​សរុប ២០៥ ហិកតា​។ គម្រោង​សួន​កម្សាន្ត​នេះ ជាការ​វិនិយោគ​របស់​រួមគ្នា​របស់ ក្រុមហ៊ុន​អន្តរជាតិ​ចំនួន​៣ មកពី​ហុងកុង សិង្ហ​បុរី និង​ប្រទេស​ស្វី​ស​។

 
 
​លោក វ៉ី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ បាន​ឲ្យ​ដឹងថា គម្រោង​នេះ​អាច​នឹង​ដំណើរ​បាន​ក្នុងពេល​ឆាប់ៗ​នេះ ព្រោះ​ក្រុមហ៊ុន​មាន​ដី និង​មាន​ទីតាំង​ស្រាប់ ហើយក៏​ទទួលបាន​ការគាំទ្រ​ពី​មូលដ្ឋាន​គ្រប់ផ្នែក​ផងដែរ​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ភ្នាក់ងារ​សារព័ត៌មាន​ជាតិ AKP​។​
 
​យ៉ាងណាមិញ ក្រុមហ៊ុន ចូ​ហ្គ្រេ​ន អ៊ិន​វេស​ម៊ិ​ន ឯ​.​ក (JOE GRAND ECOINVESTMENT Co.LTD) នឹង​ស្នើ​ទៅ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ដើម្បី​វិនិយោគ​តំបន់​ទេសចរណ៍ មជ្ឈមណ្ឌល​កម្សាន្ត សួន​កម្សាន្ត សួន​ទឹក សួន​កសិកម្ម​ទេសចរ​ណ៍ សួន​កុមារ រមណីយដ្ឋាន និង​សណ្ឋាគារ ស្រុក​ភ្នំស្រួច និង​ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​៕  
 

Tag:
 សួន​កម្សាន្ត​
  កំពង់ស្ពឺ
© រក្សាសិទ្ធិដោយ thmeythmey.com