អត្ថបទពាណិជ្ជកម្ម
ស្មា​ត​ហ្វូ​ន​សេ​រ៊ី​ថ្មី Honey Y2s របស់ Camfone បានដាក់​សម្ពោធ​លក់​ជា​ផ្លូវការ​
11, May 2019 , 3:14 pm        
រូបភាព
ដោយ:
​នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៩​នេះ ក្រុមហ៊ុន​ខេ​ម​ហ្វូ​ន ដែលជា​ក្រុមហ៊ុន​ផលិត និង​ចែកចាយ​ទូរស័ព្ទ​ដ៏​ល្បី​បានរៀបចំ​កម្មវិធី​សម្ពោធ​ដាក់លក់​ជា​ផ្លូវការ កំពូល​ស្មា​ត​ហ្វូ​ន​របស់ខ្លួន គឺ Honey Y2s នៅ​សណ្ឋាគារ កាបូ​ឌីយ៉ាណា ។
 
​ក្នុងឱកាស​ថ្លែង​មតិ​ស្វាគមន៍​ចំពោះ ភ្ញៀវកិត្តិយស​ដែល​ចូលរួម លោក លន់ បូរី  ទីប្រឹក្សា​ជាន់ខ្ពស់​របស់​ក្រុមហ៊ុន​ខេ​ម​ហ្វូ​ន បានលើកឡើង​ពី​ប្រវត្តិ​ក្រុមហ៊ុន និង​ចក្ខុវិស័យ​វែងឆ្ងាយ នឹង​ក្លាយខ្លួនជា​ក្រុមហ៊ុន​ផលិត និង​ចែកចាយ​ទូរស័ព្ទដៃ​ទំនើប ធំជាងគេ​ប្រចាំ​ប្រទេស​កម្ពុជា​។ លោក​ក៏បាន​បញ្ជាក់​ផងដែរ ពី​ភាពជោគជ័យ​យ៉ាងខ្លាំង ចំពោះ​ការប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​ទូរស័ព្ទ​ប្រទេស​កម្ពុជា​។ កាន់តែ​ជាពិសេស​ថ្មីៗ​នេះ ក្រុមហ៊ុន​ខេ​ម​ហ្វូ​ន​ឈ្នះ ពាន​ប្រេន​ទូរស័ព្ទដៃ​ល្អ​បំផុត​ប្រចាំឆ្នាំ​២០១៨ ពី​ចក្រភព​អង់គ្លេស​ទៀតផង​។  


 
​បើតាម លោក លន់ បូរី  ការរៀបចំ​កម្មវិធី​សម្ពោធ​ដាក់លក់ កំពូល​ស្មា​ត​ហ្វូ​ន​របស់ខ្លួន Honey Y2s គឺ​ចង់បង្ហាញ​ទៅដល់​សាធារណជន​ទូទៅ នូវ​ផលិតផល​ជំនាន់​ថ្មី ដែលមាន​សមត្ថភាព​ខ្ពស់ជាង ស្មា​ត​ហ្វូ​ន​ខេ​ម​ហ្វូ​ន ជំនាន់​មុន ៣​ដង ព្រមជាមួយ​ការផ្តល់​តម្លៃ​ដ៏​ពិសេស និង​សមរម្យ​បំផុត ចំពោះ​ជីវភាព​ប្រជាពលរដ្ឋ​ខ្មែរ ទូទៅ​នាពេល​បច្ចុប្បន្ន​។ 


 
 លោក ឃុន ហេង ជា​ប្រធាន​ផ្នែក​ទីផ្សារ​របស់​ក្រុមហ៊ុន​ខេ​ម​ហ្វូ​ន​នៅ​ក្នុងឱកាស​នោះ បានធ្វើ​បទ​បង្ហាញ ពី​លក្ខណៈសម្បត្តិ​ពិសេសៗ របស់ Honey Y2s ដែលជា​កំពូល​ស្មា​ត​ហ្វូ​ន​ស៊េរី​ថ្មី បំផុត​របស់​ខេ​ម​ហ្វូ​ន​មួយ​នេះ ។ តាមរយៈ​បទ​បង្ហាញ Honey Y2s ជា​កំពូល​ស្មា​ត​ហ្វូ​ន​ដែល​ត្រូវបាន​រចនា​ឡើង ជាមួយ​អេក្រង់​ឆក បែប​តំណក់ទឹក ទំហំ  6.22 អ៊ីង ជាមួយ​កម្រិត Ratio 19:9 លាត​ពេញ​គែម ពេញ​អេក្រង់ ពេញភ្នែក ចំពោះ​ការ​ទស្សនា​វីដេអូ កម្សាន្ត​នានា​កម្រិត HD+​។ Honey Y2s  ត្រូវបាន​បំពាក់​ដោយ​កា​ម៉េ​រា​ភ្លោះ 13MP + 2 MP ដែល​អាច​ចាប់យក​រូបភាព​បាន​ដិត​ច្បាស់​ល្អ បែប​ធម្មជាតិ ជាមួយ​មុខងារ Pro Mode ( ប្រូ ម៉ូដ​) ដែល​ជំនួយ​ដល់​លោកអ្នក ក្នុង​ថត​យកបាន​ស្អាត​ឥតខ្ចោះ តាម​តម្រូវការ និង​គ្រប់​កាល​:​ទេស​: ។ Honey Y2s  ក៏​ភ្ជាប់​មកជា​មួយ កា​ម៉េ​រា​មុខ 8MP អម​ជាមួយ​បច្ចេកវិទ្យា​ស៊ែ​ល​ហ្វី ផត​ទ្រេត​ម៉ូដ ( Selfie Portrait Mode)   អាច​ថត ស៊ែ​ល​ហ្វី បាន​ស្អាត អម​ជាមួយ​ផ្ទៃ​ខាងក្រោយ ព្រិលៗ ( blur background) , ផ្ទៃ​ស​ខ្មៅ និង​មុខងារ ផ្សេងៗ​ទៀត ដូចជា​AR Emoji Sticker ជាដើម​។​


 
 Honey Y2s  ត្រូវបាន​ផលិត​មកជា​មួយ​ម៉ាស៊ីន​ខ្លាំង កាន់តែខ្លាំង ជាង​ស្មា​ត​ហ្វូ​ន​ជំនាន់​មុន​៣​ដង ជាមួយនឹង  CPU 2.0 GHz ព្រមជាមួយ​អង្គ​ចងចាំ Ram  3GB និង​Memory 32GB ដែល​លោកអ្នក​អាច​លេង​ហ្គេម​ធំៗ PUBG  បាន​យ៉ាង​រលូន លឿន មិន​រអាក់រអួល ។  Honey Y2s  អម​ជាមួយ​ថាមពល​ថ្ម 3400mAh ផងដែរ ដែល​អាច​ឲ្យ​អ្នកប្រើប្រាស់​ទូទៅ បាន​ពេញ​មួយថ្ងៃ​។ លើសពីនេះ Honey Y2s  ត្រូវបាន​បំពាក់​ដោយ​ប្រព័ន្ធ​បច្ចេកវិទ្យា ស៊ីម​ពីរ 4G Volte អាច​ដំណើរការ​អ៊ីនធឺណិត Youtube , Facebook និង​កម្មវិធី​កម្សាន្ត​ផ្សេងៗ ដោយ​រលូន ។



ជាមួយគ្នា​ផងដែរ Honey Y2s   ត្រូវបាន​បំពាក់​ដោយ​បច្ចេកវិទ្យា ដោះ​សោរ​ដោយ​ស្គេ​ន​មុខ និង​ស្គេ​ន​ក្រ​យ៉ៅ​ដៃ ក្នង​ការ​ដោះ​សោរ​យ៉ាង​ឆាប់រហ័ស​បំផុត ។​
 
​ចំពោះ​តម្លៃ​វិញ Honey Y2s   តម្លៃ​ត្រឹមតែ $ 139  ប៉ុណ្ណោះ ជាមួយ​ថែម​កាដូ  Smart watch ដ៏​ស្រស់ស្អាត ព្រមជាមួយ​ការធានា 14 ខែ ចំពោះ​ការប្រើប្រាស់ និង​១០១​ថ្ងៃ ដូរ​ថ្មី​។​
​ជា​ចុងក្រោយ ក្រុមហ៊ុន​ខេ​ម​ហ្វូ​ន មានជំនឿថា ម៉ូ​ឌែ​ល​ថ្មី Honey Y2s នឹង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង ពី​សំណាក់​អ្នកប្រើប្រាស់ ទូទាំងប្រទេស ដោយសារ Honey Y2s     ជា​កំពូល​ស្មា​ត​ហ្វូ​ន ដែលមាន​សមត្ថភាព​ខ្ពស់ ព្រមជាមួយ​តម្លៃ​សមរម្យ​បំផុត សម្រាប់​ប្រជាជន​ខ្មែរ​នាពេល​បច្ចុប្បន្ន​៕






















 
(​អត្ថបទ​ពាណិជ្ជកម្ម​) 

© រក្សាសិទ្ធិដោយ thmeythmey.com