ពីនេះ ពីនោះ
ពាក្យ «​វង់​» និង​«​វង្ស​»​មានន័យ​ខុសគ្នា​ដូចម្តេច​?
13, May 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​ខ្មែរ​របស់​សម្តេច ជួន ណាត បានបញ្ជាក់​រួចហើយ​ថា ពាក្យ «​វង់​» មានន័យ​ខុសគ្នា​ពី​ពាក្យ «​វង្ស​»​។

 
​វង់ មានន័យថា ធ្វើ​ឲ្យ​ជា​រង្វង់​,​ធ្វើ​ឲ្យ​មាន​មណ្ឌល​មូល​,​គូសវាស​ឲ្យ​មូល​។ ឧទាហរណ៍​៖ ឈរ​វង់ គឺ​ឈរ​ព័ទ្ធ​ជា​មណ្ឌល​មូល​,​ឈរ​ដំកង់​។ ចំណែក វង្ស សំដៅលើ​ពូជ​, ត្រកូល​,​ជាតិ​,​ជំបួរ​,​ជួរ​,​ក្រសែ​,​របា​។ ឧទាហរណ៍​៖ វង្សានុវង្ស គឺ​វង្ស​តៗ​តាម​លំដាប់​មក​៕ 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com