កីឡាជាតិ
ជាតិ
AFF U15 Girls: ក្រុមកីឡា​ការិនី​កម្ពុជា​ចាញ់​ម៉ាឡេស៊ី ២-១
11, May 2019 , 4:47 pm        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមកីឡា​ការិនី​កម្ពុជា​អាយុ​ក្រោម​១៥​ឆ្នាំ បាន​រង​បរាជ័យ​ជា​លើក​ទី​ពីរ​សម្រាប់​ការប្រកួត​ពូ​ល B នៃ​ព្រឹត្តិការណ៍ AFF U15 GIRLS’ CHAMPIONSHIP 2019 នៅ​ខេត្ត​ឈុន​បុរី ប្រទេស​ថៃ​។ ដូចជា​ជំនួប​បើកឆាក​ជាមួយ​សិង្ហ​បុរី​ផងដែរ កម្ពុជា​បាន​នាំមុខ​មុន​១​គ្រាប់ តែ​គូប្រជែង​វាយបក​វិញ​២​គ្រាប់​ដើម្បី​យកឈ្នះ​ក្នុង​លទ្ធផល ២-១​។​



​កីឡាការិនី ជ្រឿ​ង សុខ​ឃៀង បា​នរក​គ្រាប់​បាល់​នាំមុខ​ឲ្យ​ក្រុម​កម្ពុជា តាមរយៈ​ការទា​ត់បាល់​បញ្ចូល​ទី​នៅ​នាទី​២៣ ហើយ​នៅ​នាទី​៤១ Ain Nur Qaseh Azman បាន​តាម​ស្មើ​វិញ​សម្រាប់​ម៉ាឡេស៊ី​។ នៅ​នាទី​៧១ Celine Chuang ជួយ​ឲ្យ​ម៉ាឡេស៊ី នាំមុខ​វិញ ២-១​។​

​នា​ការប្រកួត​ដំបូង កម្ពុជា ចាញ់​សិង្ហ​បុរី ២-១ ខណៈ ម៉ាឡេស៊ី​ចាញ់​ឡាវ ៤-០ ។ ជ្រឿ​ង សុខ​ឃៀង ក៏​ជា​អ្នក​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុងជំនួប​ជាមួយ​សិង្ហ​បុរី ផងដែរ​។​

​នៅ​ថ្ងៃ​ចន្ទ ទី​១៣ ខែឧសភា កម្ពុជា ត្រូវ​ជួប​ថៃ បន្ទាប់ពី​ជំនួប​រវាង​ឡាវ និង​សិង្ហ​បុរី​។​

 ជម្រើស​កម្ពុជា​៖ ភឺន ស្រី​លាភ (​អ្នកចាំទី​), ឌឿ​ន ស្រីណាត​, ហ៊ីម កញ្ញា​,  ម៉ូ​វ ច​ន្ធី​, ឌី ស្រី​និច្ច សំ​រ៉ិ​ត និមល (​ប្រធាន​ក្រុម​), ស៊ុយ រស្មី (​អ៊ឹម ម៉ី​សាន ៤៤’, អាង លីន​ដា ៧០’), សំ​រ៉ិ​ត ស្រី​ម៉ុ​ច​, ឃឿ​ម ដា​លី​, ជ្រឿ​ង សុខ​ឃៀង​, សេម គា​នី (​សែម ម៉ា​លីន ៣៥’)៕



Tag:
 AFF U15 Girls
  បាល់ទាត់នារី
© រក្សាសិទ្ធិដោយ thmeythmey.com