កីឡាជាតិ
ជាតិ
ខេ​ម​បូ​ឌា​ន​លី​គ​៖ ណាហ្គា​វើ​ល​ឈ្នះ​អគ្គិសនី​កម្ពុជា ៣-០ ដើម្បី​រក្សា​ការ​ប្រជែង​ទីតាំង​កំពូល​តារាង​
11, May 2019 , 5:31 pm        
រូបភាព
Omogba ស៊ុត​បាល់បញ្ចូលទីគ្រាប់ទី៣ឲ្យណាហ្គាវើលក្នុងជំនួបនៅ EDC Stadium។ រូបថត CNCC
Omogba ស៊ុត​បាល់បញ្ចូលទីគ្រាប់ទី៣ឲ្យណាហ្គាវើលក្នុងជំនួបនៅ EDC Stadium។ រូបថត CNCC
ដោយ: ថ្មីៗ
ម្ចាស់​ការពារ​តំណែង​ជើងឯក  ណាហ្គា​វើ​ល រកបាន​ជ័យជម្នះ​បន្ថែមទៀត​សម្រាប់​ការប្រកួត​សប្តាហ៍​ទី​៧ នៃ​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​។ ជំនួប​នា​រសៀល​ថ្ងៃ​សៅរ៍ ទី​១១ ខែឧសភា នេះ ណាហ្គា​វើ​ល បាន​យកឈ្នះ​ម្ចាស់ផ្ទះ​អគ្គិសនី​កម្ពុជា ៣-០​។​



​ខ្សែប្រយុទ្ធ​រវ្វាន់​ដា Atuheire Kipson រកបាន​គ្រាប់​បើកឆាក​នៅ​នាទី​៣១ ខ្សែការពារ​កូត​ឌី​វ័រ Anderson Zogbe រកបាន​គ្រាប់​ទី​ពីរ​នៅ​នាទី​៥២ មុនពេល​ខ្សែប្រយុទ្ធ​នី​ហ្សេ​រី​យ៉ា Esoh Paul Omogba បន្ថែម​គ្រាប់​ទី​បី​នៅ​នាទី​៧៨​។ ជ័យជម្នះ​នេះ​នាំ​ឲ្យ​ណាហ្គា​វើ​ល​កើន​ឡើងដល់​១៨​ពិន្ទុ ពី​ការប្រកួត​៧​លើក ដោយ​ឈ្នះ​៦​លើក និង​ចាញ់​១​លើក​។​

​អគ្គិសនី​កម្ពុជា នៅ​ទ្រឹង​ជាមួយនឹង​៧​ពិន្ទុ ពី​ការប្រកួត​៧​លើក ៕



Tag:
 Cambodian League
© រក្សាសិទ្ធិដោយ thmeythmey.com