អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន ENARITA បានមក​ដល់​ខេត្តបាត់ដំបង​ហើយ
11, May 2019 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​កាលពី​ថ្ងៃ 09 ខែឧសភា ឆ្នាំ​2019​នេះ ក្រុមហ៊ុន ENARITA បានរៀបចំ​ជា​កម្មវិធី បទ​បង្ហាញ​អំពី​គម្រោង​វិនិយោគ និង​ពិសា​អាហារ​សាមគ្គី ដែល​បាន​ធ្វើឡើង​នៅក្នុង​​ខេត្តបាត់ដំបង ។ នៅក្នុង​ឱកាស​នោះដែរ យើងសង្កេតឃើញ​មាន​វត្តមាន ឯកឧត្តម លោកជំទាវ មន្ត្រីរាជការ អ្នកមុខអ្នកការ ជាពិសេស អ្នកជំនួញ​ធំៗ អាជីវករ និង ប្រជាពលរដ្ឋ ចូលរួម​យ៉ាងច្រើន​កុះករ ។
 
​នៅក្នុង​ឱកាស​នោះ លោក ឌី​ម សួន​ណាត អគ្គនាយក​ក្រុមហ៊ុន​អុីណា​រីតា ឌី​វេឡុ​ប​ម៉ិ​ន ឯ​.​ក បាន​បញ្ជាក់ថា ក្រុមហ៊ុន​របស់​យើង នឹង​ផ្តល់ជូន​នូវ​ឱកាស​ចំណេញ​ជាច្រើន​ដល់​អតិថិជន ហើយ​រាល់​គម្រោង​វិនិយោគ​របស់​យើង នីមួយៗ គឺ​សុទ្ធសឹងតែ​មានច្បាប់​ទម្លាប់ និង​មានការ​អនុញ្ញាត​ត្រឹមត្រូវ  និយាយ​រួម យើង​មិន​លក់​ដី​ខ្យល់ ឬ ភូ​ក​កុហក បោកប្រាស់​អតិថិជន​ដោយ​ប្រការ​ណាមួយ​ឡើយ ។ លោក​បានបញ្ជាក់​បន្ថែម​ថា ឆាប់ៗ​ខាងមុខនេះ ក្រុមហ៊ុន​នឹង​បង្កើត​ឲ្យ​មាន​ជា​សាខា គ្រប់​25​ខេត្ត​ក្រុង ដើម្បី​ធ្វើយ៉ាងណា ផ្តល់​ភាពងាយស្រួល សេវាកម្ម​ឆាប់រហ័ស​ដល់​អតិថិជន នៅក្នុង​ការ​មក​ទទួល​សេវាកម្ម ឬ​មក​ទទួល​ប្រាក់ចំណេញ​ផ្សេងៗ​ប្រចាំខែ​ពី​ក្រុមហ៊ុន ហើយ​រាល់​សាខា នីមួយៗ យើង​នឹង​បង្កើត​ឲ្យ​មាន​ជា​ស្តង់ដារ​មួយ​ត្រឹមត្រូវ រួម​ប​ញ្ជូ​ល​នូវ ហាង​កាហ្វេ Rita Coffee និង ផលិតផល​ផ្សេងៗ​ទៀត របស់​ក្រុមហ៊ុន ។​


 
​ស្ថិតក្រោម​ទឹកមុខ​ដ៏​ស្រស់ស្រាយ រីករាយ លោក សាយ សុភាព និង ភរិយា ដែលជា​អតិថិជន​របស់​ក្រុមហ៊ុន ENARITA នៅ​ខេត្តបាត់ដំបង បាន​បញ្ជាក់ថា លោក​មានការ​ជឿទុកចិត្ត ជាខ្លាំង ចំពោះ​ក្រុមហ៊ុន​ENARITA មុននឹង​លោក សម្រេចចិត្ត​វិនិយោគ លោក​បាន​ពិភាក្សា ជាមួយ​ក្រុមគ្រួសារ ច្បាស់លាស់ ហើយ​មកទល់ពេលនេះ លោក​តែងតែ​ទទួលបាន ប្រាក់ចំណេញ ប្រចាំខែ ហើយ​មិនដែល​មានការ​យឺតយ៉ាវ ម្តងណា​ឡើយ ។​


 
​គួរបញ្ជាក់​ផងដែរ​ថា ក្រុមហ៊ុន អុី​ណា​រីតា ឌី​វេឡុ​ប​មិន ឯ​.​ក មាន​បុត្រ​ស​ម្ព័​ន​ចំនួន​៧​ក្រុមហ៊ុន​ផ្សេងៗ​គ្នា ក្នុងនោះ​មានដូចជា RITA អចលនទ្រព្យ ដែលជា​ក្រុមហ៊ុន​វិនិយោគ​ទៅលើ​វិស័យ​អចលនទ្រព្យ​ដ៏​ធំ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​កំពុង​ផ្ដល់ជូន​នូវ Promotion ពិសេស "​ទិញ​ដី​បាន​លុយ​"  រួមទាំង “Promotion​មាស​” ទិញ​ដី​ចំនួន​1​ឡូ​ត៌ ថែម​មាស ១​ជី ឬក៏​ទូរ​សព្ទ័​ដៃ មួយគ្រឿង បន្ថែម​ទៀតផង ហើយ​បុត្រ​ស​ម្ព័​ន​ជា​បន្ត​រួមមាន​ក្រុមហ៊ុន RITA​ទឹកបរិសុទ្ធ​, RITA Sport, RITA Coffee, RITA Investment, RITA Product, RITA Education ព្រមទាំង​សេវាកម្ម​ផ្សេងៗ ជាច្រើន​ទៀត​៕
























 
(​អត្ថបទ​ពាណិជ្ជកម្ម​)​

© រក្សាសិទ្ធិដោយ thmeythmey.com