រថយន្ត
អត្ថបទពាណិជ្ជកម្ម
កញ្ញា វ៉ាង ស្រីណូ ជ្រើសរើស​រថយន្ត Mercedes ពី​ស្តារ​អូ​តូ ជា​កាដូ​ខួបកំណើត​ឪពុក​
12, May 2019 , 9:14 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ កញ្ញា វ៉ាង ស្រីណូ ត្រូវបាន​គេ​ស្គាល់​ថា​ជា​តារា​សម្ដែង​ដ៏​មានកេរ្តិ៍ឈ្មោះ​មួយរូប កាលពី​ជាង​១០​ឆ្នាំមុន​។ កញ្ញា វ៉ាង ស្រីណូ បាន​ឲ្យ​សារព័ត៌មាន​ថ្មីៗ​ដឹងថា កញ្ញា គឺជា​អ្នកគាំទ្រ​ម្នាក់​របស់​ម៉ាក​រថយន្ត Mercedes ដែលជា​រថយន្ត​ទំនើប​ប្រណិត ដ៏​ល្បី​មួយ​នៅ​កម្ពុជា និង​នៅ​ពិភពលោក​។ មិន​ត្រឹមតែ​កញ្ញា ម្នាក់​នោះទេ ឪពុក​របស់​នាង​ក៏​ស្រឡាញ់ ពេញចិត្ត​ដកចិត្ត​មិន​រួច ពី​រថយន្ត​ម៉ាក Mercedes​នេះដែរ​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ គឺ កញ្ញា វ៉ាង ស្រីណូ បាន​ទិញ រថយន្ត Mercedes ថ្មី​សន្លាង​មួយគ្រឿង​ដែលមាន​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ ពី​ក្រុមហ៊ុន ស្តារ អូ​តូ ខេ​ម​បូ​ឌា ជា​កាដូ​ខួបកំណើត​ឪពុក​របស់ខ្លួន​។ កញ្ញា វ៉ាង ស្រីណូ បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​នាង​ខ្ញុំ​តែងតែ​គិតដល់​អ្នកមានគុណ​មុនគេ ហើយ​ចង់​ឲ្យ​គាត់​ប្រើ​របស់​ល្អៗ​។ ដូច្នេះ​ទើប​ខ្ញុំ​សម្រេច​ទិញ​រថយន្ត Mercedes ជា​កាដូ សាក​សម​សម្រាប់​មនុស្ស​ជាទី​ស្រឡាញ់​របស់ខ្ញុំ​»​។​
 
​នេះ​មិនមែន​កាដូ ជា​លើក​ទី​១ ដែល​កញ្ញា ស្រីណូ ផ្ដល់ជូន​ឪពុក​របស់ខ្លួន​នោះទេ​។ បើតាម កញ្ញា ស្រីណូ នាង​តែងតែ​ផ្ដល់​កាដូ​ដ៏​មានតម្លៃ​ជូន​ឪពុក​ជា​រៀងរាល់ឆ្នាំ ក្នុងឱកាស​ថ្ងៃ​ខួបកំណើត​របស់​ឪពុក និង​ថ្ងៃ​ខួបកំណើត​របស់ខ្លួន​។ កញ្ញា សី​ណូ បានបញ្ជាក់​ទៀតថា​៖ «​នាង​ខ្ញុំ​ជូន​កាដូ​ទៅ​គាត់​ជាការ​ដឹងគុណ​ដែល​គាត់​បាន​បង្កើត ចិញ្ចឹម​ថែរក្សា  និង​ផ្ដល់​គំនិតល្អៗ រហូត​ខ្ញុំ​ក្លាយជា​មនុស្ស​ល្អ​ក្នុងសង្គម​»​។ 

សូម​អញ្ជើញ​ទស្សនា​កិច្ច​សម្ភាស រវាង​សារព័ត៌មាន​ថ្មីៗ ជាមួយ​កញ្ញា វ៉ាង ស្រីណូ ជុំវិញ​ការជ្រើសរើស​រថយន្ត Mercedes ជា​កាដូ​សម្រាប់​ឪពុក នៅឯ​ក្រុមហ៊ុន​ស្តារ​អូ​តូ ដូចតទៅ​៖
 
 






Tag:
 Mercedes
© រក្សាសិទ្ធិដោយ thmeythmey.com