ជាតិ
សង្គមជាតិ
កម្ពុជា នឹងមាន​ភ្លៀង​ធ្លាក់​ពេញ​មួយ​សប្តាហ៍​ទៀត​
12, May 2019 , 10:21 am        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា នឹងមាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ រយៈពេល​ពេញ​មួយ​សប្តាហ៍​ទៀត ពោលគឺ​ចាប់ពី​ថ្ងៃទី ១២ ដល់ទី​១៨ ខែឧសភា ខណៈ​សីតុណ្ហភាព​អតិបរមា គឺ​ស្ថិតក្នុង​ចន្លោះ​៣៤-៣៧ អង្សា​សេ​។ នេះ​បើតាម​សេចក្តីជូនដំណឹង​ស្តីពី​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។

 
​សេចក្តីជូនដំណឹង បាន​ឲ្យ​ដឹងថា បាតុភូត El Nino បន្ត​មាន​ឥទ្ធិពល​លើ​កម្ពុជា​នៅឡើយ ដែល​នឹងធ្វើ​ឲ្យ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​រាយ​បាយ​នៅតាម​បណ្ដា​រាជធានី​-​ខេត្ត​នៅ​ពេញ​មួយ​សប្តាហ៍​ទៀត​។  


 
​បើតាម​សេចក្តីជូនដំណឹង​នេះ ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៨ ឧសភា បណ្ដា​រាជធានី​-​ខេត្ត​នៅ​តំបន់​វាលទំនាប និង​តំបន់​មាត់សមុទ្រ នឹងមាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ធ​ម្យ​ម​ទៅ​បង្គួរ ហើយ​កន្លែង​មួយចំនួន​មាន​ភ្លៀង​ធ្លាក់​ច្រើន​ផងដែរ​។ ចំណែក​នៅ​តំបន់​ខ្ពង់រាប និង​ភាគ​ឦសាន នឹងមាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម​។ ជាមួយគ្នានេះ បាតុភូត​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់​នៅតែ​បន្ត​កើតមាន​៕


 
 

Tag:
 អាកាសធាតុ​
 ភ្លៀង​
 ​រន្ទះ​
© រក្សាសិទ្ធិដោយ thmeythmey.com