សត្វ​ផ្សោត​៤​ក្បាល បាន​ងាប់ ចាប់តាំងពី​ដើមឆ្នាំ​២០១៩​មក​
ជាតិ
សត្វ​ផ្សោត​៤​ក្បាល បាន​ងាប់ ចាប់តាំងពី​ដើមឆ្នាំ​២០១៩​មក​
12, May 2019 , 12:29 pm        
រូបភាព
រូបភាពពីអង្គការ WWF
រូបភាពពីអង្គការ WWF
​ភ្នំពេញ​៖ គិត​ចាប់ពី​ខែមករា ដើមឆ្នាំ​២០១៩​មក មាន​សត្វ​ផ្សោត ៤​ក្បាល​ហើយ ដែល​ត្រូវបាន​គេ​ប្រទះឃើញ​ងាប់ បន្ទាប់ពី​គេ​ប្រទះឃើញ​សាកសព​សត្វ​ផ្សោត​មួយ​ក្បាល​ទៀត​កាលពី​ថ្ងៃទី​១០ ខែឧសភា នៅ​ព្រែក​កាំ​ពី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ​។ ក្រុមការងារ​ស្រាវជ្រាវ មាន​រដ្ឋបាល​ជលផល​ខេត្ត និង​អង្គការ WWF បាន​សន្និដ្ឋានថា ផ្សោត​នេះ វា​ងាប់​ដោយសារ​វ័យ​ចំណាស់​។


 
​សត្វ​ផ្សោត​មួយ​ក្បាល​ទម្ងន់ ១៩១​គីឡូ​ក្រោម ត្រូវបាន​គេ​ប្រទះឃើញ​ងាប់ នៅ​ព្រែក​កាំ​ពី ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ កាលពី​ថ្ងៃទី​១០ ខែឧសភា ទំនង​ដោយសារ​វ័យ​ចំណាស់​។ នេះ​បើតាម​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស​ធនធានធម្មជាតិ​(WWF)​។​បើតាម​អង្គការ​ដដែល នេះ​ជាស​ត្វ​ផ្សោ​តទី​៤ ហើយ​ដែល​គេ​ប្រទះឃើញ​ងាប់ ចាប់តាំងពី​ដើមឆ្នាំ​២០១៩​មក​។​


រូបភាពពីអង្គការ WWF
 
WWF បាន​សរសេរ​នៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ដូច្នេះ​៖«​សត្វ​ផ្សោត​នេះ​អាច​ងាប់ ដោយសារ​មាន​អាយុ​ចាស់ ព្រោះ​ពិនិត្យឃើញថា​វា​មាន​ធ្មេញ​រិល មាន​ទម្ងន់ ១៩១​គីឡូក្រាម មាន​ប្រវែង​សរុប ២.២៣​ម៉ែត្រ និង​អាយុ​ប្រហែល ២៥ ទៅ​២៧​ឆ្នាំ​»​។ ទោះ​យ៉ាងនេះ​ក្តី WWF បាន​យក​សពសត្វ​ផ្សោត​ចំណាស់​នេះ ទៅ​ការិយាល័យ WWF ប្រចាំខេត្ត​ក្រចេះ ដើម្បី​ធ្វើ​កោសល្យវិច័យ រក​មូលហេតុ​ពិត​ប្រា​ដក​៕
 

Tag:
 ផ្សោត​
 ​ព្រែក​កាំ​ពី​
 ​ក្រចេះ​
 WWF
© រក្សាសិទ្ធិដោយ thmeythmey.com