ជាតិ
សុខភាព
សម្ដេច ហ៊ុន សែន លើកទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ដាំ​បន្លែ​នៅ​ជុំវិញ​ផ្ទះ​
12, May 2019 , 12:59 pm        
រូបភាព
រូបភាពពីទំព័រហ្វេសប៊ុក​ផ្លូវការរបស់សម្ដេច ហ៊ុន សែន
រូបភាពពីទំព័រហ្វេសប៊ុក​ផ្លូវការរបស់សម្ដេច ហ៊ុន សែន
​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃអាទិត្យ​ទី​១២ ឧសភា​នេះ សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ជាមួយនឹង​ភរិយា​ដែល​កំពុង​ដើរ​មើល​ដំណាំ បន្លែ ដែល​ដាំ​ដុះ នៅក្នុង​បរិវេណ​ភូមិគ្រឹះ​របស់ខ្លួន នៅឯ​ក្រុង​តាខ្មៅ​។ អម​ជាមួយ​រូបភាព​នេះ សម្ដេច ហ៊ុន សែន បាន​ជំរុញ​ប្រជាពលរដ្ឋ​ឲ្យ​ដាំ​បន្លែបង្កា នៅ​បរិ​វេញ​ផ្ទះ សម្រាប់​បរិភោគ​។​


 
​សម្តេច ហ៊ុន សែន បាន​សរសេរ​ដូច្នេះ​៖«​ខ្ញុំ​សូម​ជំរុញ និង​លើកទឹកចិត្ត​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដាំ​ដុះ​ដំណាំ​បន្លែបង្កា​សម្រាប់​ទទួលទាន​ជុំវិញ​ផ្ទះ ព្រោះ​ជីជាតិ​ដី​ប្រទេស​យើង គឺ​អំណោយផល​ល្អ​ណាស់ សម្រាប់​ដំណាំ​កសិកម្ម​។ ដាំ​ដំណាំ​បន្លែ​ផ្លែឈើ​គ្មាន​ដាក់​ជីគីមី គឺ​ដើម្បី​សុខភាព​ទាំងអស់គ្នា​»​។​
 
​ជាការ​កត់សម្គាល់ នៅ​រយៈពេល​ចុងក្រោយ​នេះ សម្ដេច នាយករដ្ឋមន្ត្រី តែង​បង្ហោះ​រូបភាព ពី​ចម្ការ​បន្លែ និង​ផ្លែឈើ ដែល​ត្រូវបាន​ដាំ​ដុះ​នៅក្នុង​ភូមិគ្រឹះ​របស់ខ្លួន​៕
 

Tag:
 ហ៊ុន សែន​
 ​បន្លែ​
 ​កសិកម្ម​
 ​គីមី​
© រក្សាសិទ្ធិដោយ thmeythmey.com