កំណាព្យ
ជាតិ
ព្យាយាម​!
12, May 2019 , 2:09 pm        
រូបភាព
សិស្សានុសិស្ស​ទាំងអស់​ក្នុង​សាលា​វត្ត​បូព៌ ​​​សមាធិ មុន​​ពេល​​ចេញទៅ​ផ្ទះ
សិស្សានុសិស្ស​ទាំងអស់​ក្នុង​សាលា​វត្ត​បូព៌ ​​​សមាធិ មុន​​ពេល​​ចេញទៅ​ផ្ទះ
ដោយ: ថ្មីៗ


បទ ព្រហ្មគីតិ​
 
-​ព្យាយាម​គង់​សម្រេច​ ​         ព្យាយាម​កាច់​គេ​កុំ​អី​
​ព្យាយាម​កាន់​ខន្តី​          ​ព្យា​យាយ​អ្វីដែល​ចម្រើន​។​
 
-​ព្យាយាម​ឆ្ងាយ​គ្រឿងញៀន​ ​ព្យាយាម​រៀនចំណេះ​កើន​
​ព្យាយាម​គេ​ខុស​ក្រើន​ ​        ព្យាយាម​ច្រើន​ចម្រើន​សុខ​។​
 
-​ព្យាយាម​ដើរទៅ​មុខ​ ព្យាយាម​លុក​លះ​រឿង​ស្មុគ​
​ព្យាយាម​ជួយ​ដល់​ស្រុក​        ​ ព្យាយាម​បុក​បំបែក​ទ័ល​។​
 
-​ព្យាយាម​កត់ចំណាំ​ ព្យាយាម​ចាំ​ចេះ​សំគាល់​
​ព្យាយាម​កុំ​ប៉ះពាល់​ ព្យាយាម​រាល់​រឿង​ត្រឹមត្រូវ​។​
 
-​ព្យាយាម​ជួយ​ខ្លួនឯង​       ​ ព្យាយាម​បែង​ចេះ​ប៉ះប៉ូវ​
​ព្យាយាម​ដើរ​ផ្លូវត្រូវ​       ​ ព្យាយាម​ផ្លូវ​អរិយជន​។​
 
-​ព្យាយាម​តាម​កម្លាំង​ ​      ព្យាយាម​ច្បាំង​ភាព​លោភលន់​
​ព្យាយាម​រឿង​អត់ធន់​ ​      ព្យាយាម​គន់គូរ​ខុសត្រូវ​។​
 
-​សម្មាវាយាមៈ​ ​      ព្យាយាម​ជាក់​ព្រះ​នាំ​ផ្លូវ​
​ព្យាយាម​ដោយ​ត្រឹមត្រូវ​       ​ព្យាយាម​ផ្លូវ​នាំ​សុខសាន្ត​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com