អត្ថបទពាណិជ្ជកម្ម
Smart ប្រារព្ធ​ខួប​គម្រប់​១០​ឆ្នាំ ដោយ​ផ្តល់រ​ង្វាន់​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​សម្រាប់​អ្នក​ចូលចិត្ត​ទស្សនា​ភាពយន្ត​តាម​រោងកុន​
12, May 2019 , 2:50 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី ១០ ខែឧសភា ឆ្នាំ​២០១៩៖​ដើម្បី​អបអរសាទរ​ពិធី​គម្រប់​ខួប​១០​ឆ្នាំ​របស់ខ្លួន  ក្រុមហ៊ុន Smart Axiata កំពុង​ធ្វើ​ឲ្យ​ទស្សនិកជន ដែល​ចូលចិត្ត​វិស័យ​ភាពយន្ដ​ភ្ញាក់ផ្អើល ជាមួយនឹង​រង្វាន់​ជាច្រើន នៅតាម​រោងកុន Major Cineplex និង​រោងកុន Legend ជា​រៀងរាល់ខែ​។ កម្មវិធី​នេះ ចាប់ពី​ខែឧសភា​នេះ រហូតដល់​ខែធ្នូ ឆ្នាំ​២០១៩​។  
 
​រង្វាន់​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ដំបូង​គេ​បង្អស់ ត្រូវបាន​ប្រគល់ជូន​អ្នកមាន​សំណាង ដែល​ទៅ​មើល​ខ្សែភាពយន្ដ​នៅ រោងកុន Legend នៅ  Eden Gardens កាលពី​ថ្ងៃ​សុក្រ បន្ទាប់ពី​បាន​ចូលរួម​ទស្សនា​ខ្សែភាពយន្ត បែប​ភ័យរន្ធត់​របស់​ថៃ ដែលមាន​ចំណងជើង​ថា «​និស្ស័យ​ស្នេហ៍​អាប​»​។ 


 
​ទស្សនិកជន​ឈ្មោះ នី​ត យ៉ា​ណេ​ត ដែលមាន​អាយុ​១៨​ឆ្នាំ ដែល​ត្រូវបាន​ជ្រើសរើស​ដោយ​ចៃដន្យ​ដើម្បី​ក្លាយជា​អ្នកឈ្នះ​រង្វាន់​ទូរ​សព្ទ iPhone XR ដំបូង​គេ​បង្អស់ បាន​និយាយថា​៖ «​ខ្ញុំ​បាន​ប្រើប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​របស់​ក្រុមហ៊ុន Smart រយៈពេល​ពីរ​ឆ្នាំ​មកហើយ​។ ថ្ងៃនេះ ខ្ញុំ​ពិតជា​សប្បាយរីករាយ​ខ្លាំងណាស់ ដែល​បានឈ្នះ​ពានរង្វាន់​ទូរស័ព្ទ iPhone XR និង​មានការ​ភ្ញាក់ផ្អើល​ខ្លាំងណាស់ ព្រោះ​ខ្ញុំ​មិនដែល​ឈ្នះ​អ្វី​ដូចនេះ ពីមុន​នោះទេ​។ ក្រុមហ៊ុន Smart តែងតែ​លើ​កម្ពស់​វិស័យ​កម្សាន្ត​ផ្សេងៗ ដូចជា​ខ្សែភាពយន្ត និង​ការប្រគំ​តន្ត្រី​ជាដើម​»​។​


 
​លោក យ៉ា​ណេ​ត បាន​បន្ថែមទៀតថា​៖«​ក្រុមហ៊ុន Smart បានរៀបចំ​ការប្រគំ​តន្ត្រី​ជាច្រើន ហើយ​បាន​អញ្ជើញ​តារា​ល្បីៗ​ជាច្រើន នៅ​ទូទាំងប្រទេស​កម្ពុជា​ផងដែរ​។ ខ្ញុំ​សូម​អរគុណ​ដល់​ក្រុមហ៊ុន​Smart ដែល​បានផ្តល់​សេវា​អ៊ី​ធឺ​ណិ​ត​លឿន រហ័ស ដែល​អាច​ឲ្យ​យើង​ធ្វើ​ទំនាក់ទំនង​គ្នា បាន​យ៉ាង​ងាយស្រួល​»​។ 
 
​គួរបញ្ជាក់​ផង​ថា នៅ​ថ្ងៃ​ដដែល​នោះ ទូរ​សព្ទ iPhone XR មួយគ្រឿង​ទៀត ក៏​ត្រូវបាន​ប្រគល់ជូន​អ្នកឈ្នះ​រង្វាន់​ម្នាក់ទៀត​ផងដែរ នៅ​រោងកុន Major Cineplex នៅ​ផ្សា​ទំនើប Aeon 1 នៅ​ថ្ងៃ​ដំបូង​នៃ​ការ​បញ្ចាំង​ខ្សែភាពយន្ត​រឿង «Pokemon Detective Pikachu»​។ រង្វាន់​ដទៃទៀត ដែល​នឹងត្រូវ​ចែកជូន​ប្រចាំខែ​មានដូចជា iPhone XR ប័ណ្ណ​បញ្ចូល​ទឹកប្រាក់ Smart និង​រង្វាន់​ច្រើន​ទៀត​។​


 
​ក្រុមហ៊ុន Smart បាន​បញ្ជាក់ថា ខ្លួន​កំពុង​រៀបចំ​ព្រឹត្តិការណ៍​ពិសេសៗ​ជាច្រើន អំឡុង​ខួប​លើក​ទី ១០​ឆ្នាំ​របស់ខ្លួន ក្នុងឆ្នាំនេះ ដើម្បី​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន ដែល​បាន​គាំទ្រ​ដ៏​ស្មោះស្ម័គ្រ​និង​ធ្វើ​ឲ្យ​ក្រុមហ៊ុន Smart ក្លាយជា​ប្រតិបត្តិ​ករ​ទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា​។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម និង​កម្មវិធី​ថ្មីៗ ពី​ក្រុមហ៊ុន ​Smart Axiata សូម​ចូលទៅ​កាន់​ទំព័រ Facebook របស់ Smart តាមរយៈ www.facebook.com/SmartAxiata  ឬ​ចូលទៅ​កាន់​គេហទំព័រ www.smart.com.kh
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com