ជាតិ
សិស្ស​មាន​ពិការភាព​ដែល​ជាប់​បាក់​ឌុប​ឆ្នាំនេះ អាច​ចូលរៀន​បរិញ្ញាបត្រ​ដោយ​ឥត​បង់ថ្លៃ​
12, May 2019 , 7:29 pm        
រូបភាព
​ដើម្បី​លើកទឹកចិត្ត​ដល់​សិស្ស​មាន​ពិការភាព នៅក្នុង​ឆ្នាំ​សិក្សា​២០១៩-២០២០​នេះ សិស្ស​មាន​ពិការភាព នឹង​ទទួលបាន​អាហារូបករណ៍​១០០​ភាគរយ ដើម្បី​ចូលរួម​ថ្នាក់​បរិញ្ញាបត្រ នៅតាម​បណ្តា​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា ដែលមាន​ក្នុង​កូនសៀវភៅ​កម្រង​ព័ត៌មាន​អាហារូបករណ៍ ឆ្នាំ​២០១៩-២០២០​។ តាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​អប់រំ អាហារូបករណ៍​ដោយ​ស្វ័យប្រវត្តិ​នេះ គឺ​ផ្តល់​តែ​ទៅលើ​មុខជំនាញ​ណា ដែល​មិន​ទាមទារ​ការប្រលង​ប៉ុណ្ណោះ​។


 
​បើតាម​ក្រសួង​អប់រំ ដើម្បី​ទទួលបាន​អាហារូបករណ៍ សិស្ស ត្រូវដាក់​ពាក្យសុំ​អាហារូបករណ៍ និង​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឆ្នាំ​២០១៩​។ ពាក្យសុំ​អាហារូបករណ៍ សិស្ស​អាច​ទៅសុំ​ពី​វិទ្យាល័យ​ដែល​ខ្លួន​កំពុង​សិក្សា និង​ត្រូវ​ដាក់ពាក្យ​នៅតាម​វិទ្យាល័យ​របស់ខ្លួន យ៉ាងយូរ​ត្រឹម​ថ្ងៃទី​៣០ ខែឧសភា​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com