អាជ្ញាធរ កំពុង​ស្វែងរក​ជនជាតិ​ចិន​មួយក្រុម ដែល​បង្ហោះ​វីដេអូ​គំរាម​បង្ក​អសន្តិសុខ​នៅ​ខេត្ត​ព្រះសីហនុ​
ជាតិ
អាជ្ញាធរ កំពុង​ស្វែងរក​ជនជាតិ​ចិន​មួយក្រុម ដែល​បង្ហោះ​វីដេអូ​គំរាម​បង្ក​អសន្តិសុខ​នៅ​ខេត្ត​ព្រះសីហនុ​
12, May 2019 , 3:52 pm        
រូបភាព
ដោយ: ថ្មីៗ
​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ និង​កម្លាំង​ជំនាញ​ពាក់ព័ន្ធ បាន​បើក​ប្រតិបត្តិការ​បន្ទាន់​មួយ ស្វែងរក​ចាប់​ជន​ជាតិចិន​មួយក្រុម ក្រោយ​ពួកគេ​បាន​បង្ហោះ​វីដេអូ គំរាម​បង្ក​ភាពវឹកវរ នៅក្នុង​ខេត្ត​ព្រះសីហនុ​។ នេះ​បើតាម​អង្គភាព Fresh News ដែល បាន​ស្រង់​សម្តី លោក ជួន ណា​រិន្ទ ស្នងការ​ខេត្ត​ព្រះសីហនុ​។

 
«​ពួកគេ​មកពី​ខេត្ត​ឆុង​ឆី​ង ហើយ​និយាយទៀតថា កំពង់សោម​៣​ឆ្នាំក្រោយ វា​ចង់​ឲ្យ​វឹកវរ គឺ​វឹកវរ​ចង់​ឲ្យ​សុវត្ថិភាព គឺ​សុវត្ថិភាព​នោះ​» នេះ​ជា​ខ្លឹមសារ​នៅក្នុង​វីដេអូ​នោះ ហើយ​ត្រូវបាន​លោក ជួន ណា​រិន្ទ ប្រាប់​ទៅ Fresh News ។​
 
​សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​សុំ​ការពន្យល់​បន្ថែម ពី​លោក ជួន ណា​រិន្ទ ឡើយ​នៅ​រសៀល​នេះ ដោយ​ទូរ​សព្ទ​ចូល តែ​មិនមាន​អ្នកទទួល​៕ 
 

Tag:
 អសន្តិសុខ​
  ចិន​
  ព្រះសីហនុ​
© រក្សាសិទ្ធិដោយ thmeythmey.com