ជាតិ
ក្មេងប្រុស ទើប កង ជនជាតិដើម​ភាគតិច​ព្នង​ស្រមៃ​ក្លាយជា​«​អ្នកវិទ្យាសាស្ត្រ​»
13, May 2019 , 9:29 am        
រូបភាព
​មណ្ឌលគិរី​៖ ទើប កង គឺជា​ក្មេងប្រុស​ជនជាតិដើម​ភាគតិច​ព្នង​មួយរូប ដែល​រស់នៅ​ក្នុងភូមិ​ពូ​ចារ ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។ បច្ចុប្បន្ន កង មាន​វ័យ​១៤​ឆ្នាំ និង​កំពុង​រៀន​ថ្នាក់​ទី​៩ នៅក្នុង​ឃុំ​ប៊ូ​ស្រា ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​។ មិនសូវ​ចេះ​និយាយស្តី​ច្រើន ប៉ុន្តែ​ក្មេងប្រុស​រូបនេះ​បាន​ប្រាប់​ថ្មីៗ​២៥ ខេត្ត​-​ក្រុង​ថា គេ​ចង​ក្លាយជា​អ្នកវិទ្យាសាស្ត្រ​។

 
​ទើប កង ដែលមាន​ឪពុក​ជា​ម្ចាស់​ចម្ការ​កាហ្វេ​សរីរាង្គ​មួយកន្លែង​ផង​នោះ​បញ្ជាក់​ដូច្នេះ​៖«​ខ្ញុំ​ចង់​រៀន​នៅ​សាកលវិទ្យាល័យ ព្រោះ​ដើម្បី​មានការ​ងារ​ធ្វើ​ល្អ​ដូច​គេ ហើយ​ខ្ញុំ​ចង់​ក្លាយជា​អ្នក វិទ្យាសាស្ត្រ​»​។ ទើប កង  បាន​អះអាង​ទៀតថា គេ​ពូកែ មុខវិជ្ជា​គណិតវិទ្យា និង​កំពុង កំពុង​ព្យាយាម​រៀន​ភាសា​អង់គ្លេស​បន្ថែម​ផងដែរ​៕
 


Tag:
 ជនជាតិ​ព្នង​
  អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com