ជាតិ
​​​ន​យោ​បាយ​ជាតិ​
ព្រះមហាក្សត្រ យាងចេញពីកម្ពុជា ទៅចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ នៅប៉េកាំង
13, May 2019 , 9:10 am        
រូបភាព
ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រកម្ពុជា ទ្រង់បានចាកចេញពីកម្ពុជានៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ ដើម្បីទៅចូលរួមវេទិកាអរិយធម៌អាស៊ីលើកទី១ នៅទីក្រុងប៉េកាំង ប្រទេសចិន។



មេដឹកនាំកំពូលៗ ដែលរួមមាន សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច​ ហេង សំរិន ប្រធានរដ្ឋសភា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី សម្តេច ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និង សម្តេច ទៀ​ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ រួមទាំងមន្រ្តីជាប់ខ្ពស់ផ្សេងទៀត បានចូលរួមថ្វាយព្រះរាជដំណើរព្រះមហាក្សត្រ។ ទ្រង់ នឹងយាងមកកម្ពុជាវិញ នៅថ្ងៃទី១៦ ខែឧសភា៕



Tag:
 ព្រះមហាក្សត្រ
© រក្សាសិទ្ធិដោយ thmeythmey.com