ជាតិខ្លាញ់ប្រភេទ Triglycerides ត្រូវបានគេរកឃើញក្នុងខ្លាញ់ដែលយើងញ៉ាំ ព្រមទាំងក្នុងឈាម។ ការកើនឡើងនៃជាតិខ្លាញ់ប្រភេទនេះ អាចព្យាបាលបានវិញតាមរយៈរបបអាហារ និងសកម្មភាពរស់នៅ។ ករណីខ្លះ ការលើសខ្លាញ់ប្រភេទ Triglycerides ខ្លះអាចជាផលវិបាកនៃជំងឺណាមួយដូចជា ជំងឺទឹកនោមផ្អែមដែលមិនបានព្យាបាល ដូច្នេះយកល្អគួរតែពិភាក្សាទៅលើហេតុផលគ្រប់យ៉ាងដែលនាំឲ្យលើសខ្លាញ់នេះជាមួយគ្រូពេទ្យបន្ថែម។
ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនដែលអ្នកអាចធ្វើបានក្នុងការបញ្ចុះខ្លាញ់ប្រភេទ Triglycerides នេះ៖
បន្ថយការញ៉ាំផ្អែម
បើសិនជាអ្នកចូលចិត្តផ្អែម យកល្អគួរតែព្យាយាមបន្ថយការញ៉ាំចាប់ពីពេលនេះហើយ។ អ្នកអាចកាត់បន្ថយការញ៉ាំវាបន្តិចម្តងៗ។ ចូរចាំថា អ្នកត្រូវអានស្លាកសញ្ញាទាំងអស់ចំពោះអាហារដែលអ្នកញ៉ាំ ដើម្បីរកមើលថាតើមានជាតិស្ករ ឬផ្អែមច្រើនឬអត់។
ផ្លាស់ប្តូរពីសមកត្នោត
បើសិនជាអ្នកញ៉ាំបាយអង្ករសធម្មតា ចូរប្តូរមកញ៉ាំអង្ករសម្រូបវិញ។ វាអាចនឹងត្រូវការពេលបន្តិចក្នុងការផ្លាស់ប្តូររសជាតិអាហារដែលអ្នកធ្លាប់តែញ៉ាំមកញ៉ាំរបស់ថ្មី ប៉ុន្តែវានឹងមានតម្លៃ និងប្រយោជន៍ចំពោះសុខភាពអ្នក។
កាត់បន្ថយការញ៉ាំគ្រឿងស្រវឹង
ទោះបីជាការញ៉ាំគ្រឿងស្រវឹងតិចតួចក៏អាចធ្វើឲ្យកម្រិតខ្លាញ់ Triglycerides ឡើងខ្ពស់ដែឬ ដូច្នេះចូរកាត់បន្ថយវាឲ្យបានអស់តែម្តងតាមតែអាចធ្វើទៅបាន។ បើសិនជាអ្នកជ្រើសរើសការញ៉ាំគ្រឿងស្រវឹងមែន ចូរព្យាយាមកាត់បន្ថយការញ៉ាំលាយ ជាពិសេសស្រាក្រឡុកតែម្តង។
ការផ្លាស់ប្តូរខ្លាញ់
ដើម្បីបញ្ចុះខ្លាញ់ Triglycerides អ្នកត្រូវតែត្រូវផ្លាស់ប្តូរប្រភេទខ្លាញ់ដែលត្រូវញ៉ាំហើយ។ ចូរកាត់បន្ថយ ឬចៀសវាងអាហារដែលមានជាតិខ្លាញ់ Saturated និង Trans Fat ដែលមានដូចជា អាហារឆាឬចៀន បឺ ទឹកដោះគោស្រស់ ការ៉េម និងហ្វ្រូម៉ាតជាដើម។ ចូរប្តូរមកញ៉ាំខ្លាញ់ប្រភេទ Monounsaturaed និង Polyunsaturated Fats វិញ។ ប្រភពដ៏ល្អនោះមានដូចជា ប្រេងអូលីវ ប្រេងល្ហុង ត្រីសម្បូរខ្លាញ់ដូចជា ត្រីសាលម៉ុងជាដើម។
ដើម្បីជាជំនួយដល់ការបញ្ចុះខ្លាញ់ Triglycerides កាន់តែមានប្រភេទ យកល្អគួរតែបញ្ចូលបន្ថែមដូចជា បង្កើនសកម្មភាពរាងកាយ និងសម្រកទម្ងន់បើសិនជាអ្នកកំពុងតែធាត់៕
ត្រួតពិនិត្យដោយ www.health.com.kh