ពីនេះ ពីនោះ
ព័ត៍មានសុខភាព
គន្លឹះ​ពី​គ្រូពេទ្យ ក្នុងការ​បញ្ចុះ​ជាតិ​ខ្លាញ់​ប្រភេទ Triglycerides
13, May 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
ជាតិ​ខ្លាញ់​ប្រភេទ Triglycerides ត្រូវបាន​គេ​រកឃើញ​ក្នុង​ខ្លាញ់​ដែល​យើង​ញ៉ាំ ព្រមទាំង​ក្នុង​ឈាម​។ ការកើនឡើង​នៃ​ជាតិ​ខ្លាញ់​ប្រភេទ​នេះ អាច​ព្យាបាល​បាន​វិញ​តាមរយៈ​របប​អាហារ និង​សកម្មភាព​រស់នៅ​។ ករណីខ្លះ ការ​លើស​ខ្លាញ់​ប្រភេទ Triglycerides ខ្លះ​អាចជា​ផលវិបាក​នៃ​ជំងឺ​ណាមួយ​ដូចជា ជំងឺ​ទឹកនោមផ្អែម​ដែល​មិនបាន​ព្យាបាល ដូច្នេះ​យក​ល្អ​គួរតែ​ពិភាក្សា​ទៅលើ​ហេតុផល​គ្រប់យ៉ាង​ដែល​នាំ​ឲ្យ​លើស​ខ្លាញ់​នេះ​ជាមួយ​គ្រូពេទ្យ​បន្ថែម​។


 
​ខាងក្រោម​នេះ​គឺជា​គន្លឹះ​មួយចំនួន​ដែល​អ្នក​អាច​ធ្វើបាន​ក្នុងការ​បញ្ចុះ​ខ្លាញ់​ប្រភេទ Triglycerides នេះ​៖
 
​បន្ថយ​ការ​ញ៉ាំ​ផ្អែម​
 
​បើសិនជា​អ្នក​ចូលចិត្ត​ផ្អែម យក​ល្អ​គួរតែ​ព្យាយាម​បន្ថយ​ការ​ញ៉ាំ​ចាប់ពីពេលនេះ​ហើយ​។ អ្នក​អាច​កាត់បន្ថយ​ការ​ញ៉ាំ​វា​បន្តិច​ម្តងៗ​។ ចូរ​ចាំ​ថា អ្នក​ត្រូវ​អាន​ស្លាក​សញ្ញា​ទាំងអស់​ចំពោះ​អាហារ​ដែល​អ្នក​ញ៉ាំ ដើម្បី​រកមើល​ថា​តើ​មាន​ជាតិ​ស្ករ ឬ​ផ្អែម​ច្រើន​ឬ​អត់​។ 
 
​ផ្លាស់ប្តូរ​ពីស​មក​ត្នោត​
 
​បើសិនជា​អ្នក​ញ៉ាំ​បាយ​អង្ក​រស​ធម្មតា ចូរ​ប្តូរ​មក​ញ៉ាំ​អង្ករសម្រូប​វិញ​។ វា​អាច​នឹង​ត្រូវការ​ពេល​បន្តិច​ក្នុងការ​ផ្លាស់ប្តូរ​រសជាតិ​អាហារ​ដែល​អ្នក​ធ្លាប់តែ​ញ៉ាំ​មក​ញ៉ាំ​របស់​ថ្មី ប៉ុន្តែ​វា​នឹងមាន​តម្លៃ និង​ប្រយោជន៍​ចំពោះ​សុខភាព​អ្នក​។ 
 
​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​
 
​ទោះបី​ជាការ​ញ៉ាំ​គ្រឿង​ស្រវឹង​តិចតួច​ក៏​អាចធ្វើ​ឲ្យ​កម្រិត​ខ្លាញ់ Triglycerides ឡើង​ខ្ពស់​ដែ​ឬ ដូច្នេះ​ចូរ​កាត់បន្ថយ​វា​ឲ្យ​បាន​អស់​តែម្តង​តាមតែ​អាចធ្វើ​ទៅបាន​។ បើសិនជា​អ្នក​ជ្រើសរើស​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​មែន ចូរ​ព្យាយាម​កាត់បន្ថយ​ការ​ញ៉ាំ​លាយ ជាពិសេស​ស្រា​ក្រឡុក​តែម្តង​។​
 
​ការផ្លាស់ប្តូរ​ខ្លាញ់​
 
​ដើម្បី​បញ្ចុះ​ខ្លាញ់ Triglycerides អ្នក​ត្រូវតែ​ត្រូវ​ផ្លាស់ប្តូរ​ប្រភេទ​ខ្លាញ់​ដែល​ត្រូវ​ញ៉ាំ​ហើយ​។ ចូរ​កាត់បន្ថយ ឬ​ចៀសវាង​អាហារ​ដែលមាន​ជាតិ​ខ្លាញ់ Saturated និង Trans Fat ដែលមាន​ដូចជា អាហារ​ឆា​ឬ​ចៀន បឺ ទឹកដោះគោ​ស្រស់ ការ៉េម និង​ហ្វ្រូ​ម៉ា​ត​ជាដើម​។ ចូរ​ប្តូរ​មក​ញ៉ាំ​ខ្លាញ់​ប្រភេទ Monounsaturaed និង Polyunsaturated Fats វិញ​។ ប្រភព​ដ៏​ល្អ​នោះ​មានដូចជា ប្រេង​អូ​លីវ ប្រេង​ល្ហុង ត្រី​សម្បូរ​ខ្លាញ់​ដូចជា ត្រី​សាល​ម៉ុង​ជាដើម​។​
 
​ដើម្បី​ជា​ជំនួយ​ដល់​ការបញ្ចុះ​ខ្លាញ់ Triglycerides កាន់​តែមាន​ប្រភេទ យក​ល្អ​គួរតែ​បញ្ចូល​បន្ថែម​ដូចជា បង្កើន​សកម្មភាព​រាង​កាយ និង​សម្រក​ទម្ងន់​បើសិនជា​អ្នក​កំពុងតែ​ធាត់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com