ពីនេះ ពីនោះ
ព័ត៍មានសុខភាព
របួស​បែបណា​ដែល​គួរ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​តេតាណូស​?
14, May 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ


​វ៉ាក់សាំង​បង្ការ​ជំងឺ​តេតាណូស​ត្រូវបាន​គេ​ណែនាំ​ឲ្យ​ចាប់ផ្តើម​ចាក់​តាំងពី​ទារក​ទើបនឹង​កើត និង​បន្ត​ចាក់​បន្ថែម​ជា​រៀងរាល់ ១០​ឆ្នាំ​ម្តង ក្រោយពី​កុមារ​អាយុ​បាន ៥​ឆ្នាំ​រួច​។ ប៉ុន្តែ​មនុស្ស​ធំ​ភាគច្រើន​មិនបាន​ចាក់​រំលឹក​វ៉ាក់សាំង​នេះឡើយ​រហូតដល់​ពួកគេ​មាន​របួស​ដោយសារតែរ​បស់​ច្រេះ ឬ​របួស​ជ្រៅៗ និង​មាន​ដំបៅ​ដែល​ប្រលាក់​ខ្លាំង​​ជំងឺ​តេតាណូស​គឺជា​ការបង្ក​រោគ​ទៅលើ​ប្រព័ន្ធ​សរសៃប្រសាទ និង​បង្កឡើង​ដោយ​បាក់តេរី ហើយ​ពេលខ្លះ​គេ​ហៅ​ជំងឺ​នេះ​ថា ជា​ជំងឺ​ជាប់​ថ្គាម ឬ​រឹង​ថ្គាម ដែល​អាច​នាំ​ឲ្យ​អ្នកជំងឺ​ស្លាប់​បាន​។ 
 
​ប៉ុន្តែ​ការចាក់​វ៉ាក់សាំង​រំលឹក​ជំងឺ​តេតាណូស​មិនមែន​តែងតែ​ត្រូវ​ការចាក់​ក្នុងពេល​មាន​របួស​ដែល​ប្រលាក់​ខ្លាំង​នោះទេ​។ បាក់តេរី​ជំងឺ​តេតាណូស​ក៏​អាច​ចូលទៅក្នុង​ចរន្តឈាម​មនុស្ស​យើង​បាន​តាមរយៈ​ម្ជុល​តូច​មួយ ការ​ក្រ​ញ៉ៅ​របស់​សត្វ ឬក៏​សត្វ​ខាំ​បានដែរ​។ 
 
​បើសិនជា​អ្នកមាន​អាកា​រៈ​ទាំងឡាយណា​ដែលមាន​លក្ខណៈ​ដូចជា ពិបាក​លេប​អាហារ សាច់ដុំ​ពោះ​រឹង​ជាប់ ឈឺ​ខ្លាំង បែកញើស​ជាប់ និង​ក្តៅខ្លួន អ្នក​គួរតែ​ស្វែងរក​គ្រូពេទ្យ​ដើម្បី​ពិនិត្យ និង​ព្យាបាល​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com