ពីនេះ ពីនោះ
តើ«បំភ្លើស»និង«បំផ្លើស»ពាក្យណាត្រឹមត្រូវ?
× បើមិនបានត្រួតពិនិត្យឱ្យច្បាស់នោះទេ សាធារណជននឹងប្រើពាក្យខុសជាមិនខានរវាង«បំភ្លើស»និង«បំផ្លើស»។
ពាក្យដែលត្រឹមត្រូវគឺ «បំផ្លើស» ដែលមានន័យថា ធ្វើឱ្យលើស ធ្វើឱ្យកើនលើសជ្រុលហួសហេតុ។ ឧទាហរណ៍៖ និយាយបំផ្លើសការពិតទាំងស្រុង។ នេះបើយោងតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់ដូច្នេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com