ពីនេះ ពីនោះ
រវាង «​ភ្ជាប់​»​និង​«​ខ្ជាប់​»​ខុសគ្នា​ដូចម្តេច​?
17, May 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​រវាង​ពាក្យ «​ភ្ជាប់​»​និង «​ខ្ជាប់​»​ទាំងពីរ​នេះ មាន​អត្ថន័យ​ខុសគ្នា និង​របៀប​ប្រើ​ក៏​ខុសគ្នា​ផងដែរ​។ តាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​ពន្យល់​ខ្លឹមសារ​នៃ​ពាក្យ​ទាំងពីរ​នេះ​ថា​៖


 
​ពាក្យ «​ភ្ជាប់​» ជា​កិរិយាសព្ទ មានន័យថា ធ្វើ​ឲ្យ​ជាប់​គ្នា ឬ​បញ្ជាប់​គ្នា​។ ឧទាហរណ៍​៖ ខ្ញុំ​ចង​គោ​នឹង​ខ្សែ ភ្ជាប់​ទៅនឹង​ដើមឈើ​។ 
 
​ចំណែកឯ​ពាក្យ​«​ខ្ជាប់​»​មានន័យថា ឋិតថេរ​, មាំមួន និង​ជាប់លាប់​។ ឧទាហរណ៍​៖ ខ្លួន​ជា​ស្រី​ត្រូវតែ​គោរព​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ឲ្យ​បាន​ខ្ជាប់ខ្ជួន​(​តាម​ប្រពៃណី​ខ្មែរ​ស្រី្ត​ទាំងឡាយ​ត្រូវតែ​ប្រកាន់ខ្ជាប់​នូវ​ទំនៀមទម្លាប់​ខ្មែរ​ជានិច្ច​។ ពាក្យ​«​ខ្ជាប់​» ប្រើ​ជា​កិរិយាសព្ទ​វិសេស គឺ ត្រង់ណា​ហៅ​ច្បាប់​កាន់ខ្ជាប់​កុំបី​បង់ ចំណេរ​ទៅ​លង់ ខ្លួន​បានជា​ធំ​៕
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com