ពីនេះ ពីនោះ
រវាង​ពាក្យ​«​លិច​»​និង​«​លេច​»​ខុសគ្នា​ដូចម្តេច​?
18, May 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​យោងតាម​វចនានុក្រម​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​អត្ថន័យ​នៃ​ពាក្យ «​លិច​»​និង​«​លេច​»​ទាំងពីរ​នេះ​ថា​៖

 
​ពាក្យ «​លិច​»​សំដៅលើ ទិស​ខាងលិច លិចអណ្តែត​ទៅ លិ​ប​ចុះ​បាត់ទៅ​, ចូល​កប់​បាត់ទៅ​ក្នុង​ទឹកជា​ដើម ដូចជា ទូក​លិច​។ «​លិច​»​ប្រែ​មក​ថា អស្តង្គត មានន័យថា វិនាស ខូច បាត់បង់ អន្តរាយ លង់គំនិត​ជាដើម​។ ឧទាហរណ៍​៖ ព្រះអាទិត្យ​លិច​, ថ្ងៃ​លិច​ផុត​ទៅ ធ្វើ​ឲ្យ​អ្វីៗ​ត្រូវ​ងងឹតសូន្យ​។ ល្ងង់​មិនដឹង​ឯលិច​ឯកើត ល្ងង់​ដូចជា​មនុស្ស​វង្វេងទិស ឬ​ល្ងង់​មិន​ស្គាល់​ទិស​។  
 
​ចំណែកឯ​ពាក្យ «​លេច​»​មានន័យថា អ្វីមួយ​ដែល​លៀន​ចេញ ឬ​ទុល​ចេញ ឆ្លា​យ ឬ​លាន់​ចេញ ផ្សាយ​ចេញ បង្ហាញមុខ ឬ​ចេញមុខ​ឲ្យ​ឃើញ​។ ឧទាហរណ៍​៖ សេចក្តីប្រកាស​ព័ត៌មាន​ពី ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​លេច​ឭ​ព័ត៌មាន​ថា នឹងមាន​គ្រោះទឹកជំនន់​យ៉ាងធ្ងន់ធ្ងរ ដូច្នេះ ប្រជាជន​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ឲ្យ​មែនទែន​។ និង​មាន​គ្រាប់​ឈើ​តូច​មួយ​បាន​ដុះ​លេចពន្លក​ចេញពី​ក្នុង​ដី​។​
 
«​លេច​»​ប្រើ​ជា​គុណនាម​មានន័យថា ដែល​មិន​គត់ ដូចជា​ក្អម​លេច ផ្ទះ​លេច ការុង​លេច​។ ឧទាហរណ៍​៖​មនុស្ស​មាត់​លេច​(​មានន័យថា ជា​មនុស្ស​មាត់ច្រើន មាត់ដាច មាត់​មិនមាន​គម្រប ជាដើម​)៕ 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com