ជាតិ
សង្គមជាតិ
កូន​មេ​ប៉េអឹម​ខេត្តក្រចេះ ដែល​វ៉ៃ​និង​យក​កាំភ្លើង​ភ្ជង់​យុវជន​ពីរ​នាក់ ត្រូវបាន​ដោះលែង​
13, May 2019 , 2:21 pm        
រូបភាព
លោក សាន្ត សុខុម កងរាជអាវុធហត្ថសក្តិ៤នៅខេត្តក្រចេះ
លោក សាន្ត សុខុម កងរាជអាវុធហត្ថសក្តិ៤នៅខេត្តក្រចេះ
​លោក សាន្ត សុខុម ជា​កងរាជអាវុធហត្ថ​សក្ដិ​៤​នៅ​ខេត្តក្រចេះ ដែល​គេ​ស្គាល់​ថា ជា​កូន​របស់លោក សាន្ត ប៊ុន​ថា​ន បញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តក្រចេះ ត្រូវបាន​ដោះលែង កាលពី​អំឡុង​ខែមេសា​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក នុត សវ​នា អគ្គ​នាយរង​នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថ្ងៃទី​១៣​ឧសភា​នេះ​។

 
​លោក នុត សវ​នា បាន​អះអាងថា លោក សាន្ត សុខុម ត្រូវបាន​នៅក្រៅ​ឃុំ បណ្ដោះអាសន្ន​តាំងពី​ថ្ងៃទី​១៩​មេសា​។ ចំពោះ​មូលហេតុ​លោក នុត សវ​នា បាន​បញ្ជាក់ថា​៖ «​មិន​បានដឹង​ច្បាស់​នោះទេ ជាទូទៅ​ប្រហែល​មាន​អ្នកធានា​ទើប​អាច​នៅក្រៅ​ឃុំ​បាន​»​។ 
 
​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ ខាង​សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបកស្រាយ​ពី​ខាង​លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​នៃ​សាលាដំបូង​ខេត្តកំពង់ចាម​បានទេ ដោយសារ​មិនមាន​ការឆ្លើយតប​ទូរស័ព្ទ​។ ចំណែក​លោក ជុំ ណា​រ៉ា​ន់ ប្រធាន​លេខាធិការដ្ឋាន​រដ្ឋបាល​នៃ​សាលា​ដំបូល​ង​ខេត្តកំពង់ចាម បានត្រឹមតែ​បញ្ជាក់ថា មិនបាន​ដឹង​អំពី​រឿងនេះ​ទេ​។ 
 
​ការឃុំខ្លួន​លោក សាន្ត សុខុម គឺ​បាន​រយៈពេល​២៥​ថ្ងៃ គិត​ចាប់ពី​ថ្ងៃទី​២៦​មីនា នៃ​ការឃុំខ្លួន​បណ្ដោះអាសន្ន ក្រោម​ការ​ចោទ​ពីបទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស ដោយ​គំរាមកំហែង​នឹង​អាវុធ និង​ប្រើ​អាវុធ​ដោយ​គ្មាន​ការអនុញាត​។ តាមរយៈ​វីដេអូ​ដែល​បែកធ្លាយ​លើ​បណ្តាញ​សង្គម លោក សាន្ត សុខុម បាន​វាយ​និង​ដក​កាំភ្លើង​ភ្ជង់​យុវជន​ពីរ​នាក់ នៅ​កន្លែង​អ៊ីនធឺណិត​មួយ ក្នុង​ក្រុង​កំពង់ចាម កាលពី​ថ្ងៃទី​១៩​មីនា​៕ 

អត្ថបទទាក់ទង
 

 

Tag:
 ដោះលែង​. កូន​មេ​ប៉េ​អិ​ម​
  បង្ក​ហិង្សា
© រក្សាសិទ្ធិដោយ thmeythmey.com