អត្ថបទពាណិជ្ជកម្ម
ពិតជា​សំណាង​ខ្លាំងណាស់​! ឈ្នះ​មាស​សុទ្ធ​២​គីឡូ ពី​ក្រុមហ៊ុន Mazda
13, May 2019 , 2:40 pm        
រូបភាព
​រាជធានី​ភ្នំពេញ​៖​កាលពី​រាត្រី​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៩  ក្រុមហ៊ុន Mazda បានប្រកាស​ចាប់​រង្វាន់​ធំ​« មាស​សុ​ទ្ឋ ២ គីឡូ​» ព្រមទាំង​មាន​រង្វាន់​មាស​កន្លះ​គីឡូ និង​រង្វាន់​មាស​សុទ្ធ​ជាច្រើន​ទៀត​សរុប ជាង​២០០​តម្លឹង ស្មើនឹង​ទឹកប្រាក់​ខ្ទង់​៣០​ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​អតិថិជន​របស់ខ្លួន​។ កម្មវិធី​នេះ បាន​ប្រព្រឹត្តទៅ នៅ​សណ្ឋាគារ​រ៉េស៊ីដង់​សុខា​ភ្នំពេញ និង​មានការ​ផ្សាយ​ផ្ទាល់​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ របស់​ក្រុមហ៊ុន Mazda នឹង HGB Group ថែម​ទៀតផង​។ ក្នុង​កម្មវិធី​ចាប់​រង្វាន់​ដ៏​អស្ចារ្យ​នេះ អតិថិជន​ដែល​បាន​អញ្ជើញ​មក​ចូលរួម មាន​រហូតដល់​១៨០០ នាក់ ព្រមទាំង​មាន​វត្តមាន​តារា​កិត្តិយស នាយ​« គ្រឿន​»​ចូលរួម​ផងដែរ​។
 
​ក្នុងឱកាស​ដ៏​អស្ចារ្យ​នោះ ម្ចាស់​រង្វាន់​មាស​សុទ្ធ​២​គីឡូ បាន​ទៅលើ​អតិថិជន​ឈ្មោះ ប៊ុន ខាង ដែលជា​អ្នកតំណាង​ក្រុមហ៊ុន LMM Distribution Co.,Ltd ដែល​បាន​ជាវ​រថយន្ត Mazda BT-50 ។ ដោយឡែក​មាស​សុទ្ធ​កន្លះ​គីឡូ បាន​ទៅលើ​អតិថិជន​ឈ្មោះ លោក សៀក ម៉ៅ មកពី​ខេត្ត កំពង់ស្ពឺ ដែល​បាន​ជាវ​រថយន្ត​Mazda ម៉ូ​ដែល Mazda BT-50 ។ សម្រាប់​រង្វាន់​មាស​សុទ្ធ ៥ តម្លឹង បាន​ទៅលើ​អតិថិជន​ឈ្មោះ លោក ហៃ ឃៀង មកពី​ខេត្តកោះកុង បាន​ជាវ​រថយន្ត Mazda ម៉ូ​ដែល Mazda BT-50 Eclipse និង​អតិថិជន​ដែលមាន​សំណាង​ឈ្នះ​រង្វាន់ ២​តម្លឹង ១​តម្លឹង ៥​ជី ហើយ​សម្រាប់​រង្វាន់​មាស​សុទ្ធ​មួយ​ជី គឺ​បាន​ប្រគល់ជូន​អតិថិជន​ដែល​មិន​បានទទួល​រង្វាន់​ធំ​ទាំងអស់​។ 


 
​អ្នកស្រី អ៊ុន កញ្ញា  ប្រធាន​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន Mazda Cambodia បាន​ឲ្យ​ដឹងថា ត្រឹមតែ​រយៈពេល​៤​ខែ​ប៉ុណ្ណោះ  ក្រុមហ៊ុន​បានប្រគល់​រថយន្ត​ទៅ​ឲ្យ​អតិថិជន​រហូតដល់​ទៅ ៨៧១ គ្រឿង​។ នេះ​ជា​ចំនួន​លក់​លើសពី​ការរំពឹង និង​ជា​លទ្ធផល​ដែល​បង្ហាញ​នូវ​ការគាំទ្រ និង​ជឿជាក់ របស់​អតិ​ជន​ទៅលើ​រថយន្ត Mazda​។ អ្នកស្រី អ៊ុន កញ្ញា បញ្ជាក់ទៀតថា​៖«​នៅថ្ងៃនេះ ក្រុមហ៊ុន អេ​ច ជី ប៊ី គ្រុប បានរៀបចំ​កម្មវិធី​ជប់លៀង​នេះ​ឡើង ដើម្បី​ថ្លែងអំណរគុណ និង​អបអរសាទរ​ដល់​អតិ​ថិ​ជន Mazda ៨៧១​គ្រឿង ដែល​បាន​ក្លាយជា​ម្ចាស់​រថយន្ត Mazda និង​ដើម្បី​ផ្តល់នូវ​ភាពសប្បាយ​រីករាយ ក៏ដូចជា​ការជួបជុំ​រីករាយ​បង្កើត​មិត្តភាព និង​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​រវាង​គ្នា និង​គ្នា​»​។​
 

 
​ព័ត៌មាន​លំអិត​សូម​ទំនាក់ទំនង​៖ 
 
Mazda Cambodia (​សាខា ព្រះមុនីវង្ស​)
 
# 757-​មហាវិថី​ព្រះមុនីវង្ស បឹងត្របែក ខណ្ឌចំការមន រាជធានី​ភ្នំពេញ - កម្ពុជា 
​ទូរស័ព្ទ​: (+855) 95 999 599
 
Mazda Cambodia (​សាខា ពោធិ៍ចិនតុង​)
 
# 379, មហាវិថី​សហព័ន្ធ​រុស្សី​, សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ - កម្ពុជា​
​ទូរស័ព្ទ​: (+855) 95 999 699៕


































 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com