ជាតិ
២៥ខេត្ត/រាជធានី
ល្មើសនឹងត្រណមដំរី បង្កឲ្យមានបញ្ហាទាំងហុ្ម និងដំរី!
× មណ្ឌលគិរី៖ សត្វដំរី មានត្រណមមួយចំនួនដែលហ្មត្រូវគោរពតាម ដើម្បីជៀសវាងបង្កគ្រោះថ្នាក់ និងបញ្ហាផ្សេងៗដល់ហ្ម និងសត្វដំរីនោះ។ លោក ក្លែង ថឹក ជាម្ចាស់ និងហ្មដំរី ឈ្មោះ«បាក់មៃ» ដែលស្ថិតក្នុងឃុំមនោរម្យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី យល់យ៉ាងច្បាស់អំពីត្រណមរបស់ បាក់មៃ ។ បុរសវ័យ៣៨ឆ្នាំ ដែលមានបទពិសោធជាហ្មដំរីអស់រយៈពេល ១៧ឆ្នាំ រូបនេះ បានប្រាប់ ថ្មីៗ២៥ រាជធានី-ខេត្ត ថា នៅក្នុងផ្ទះដែលមានស្ត្រីឆ្លងទន្លេ, ផ្ទះដែលមានស្ត្រីរលូតកូន និងអ្នកដែលទើបនឹងស្លាប់ គឺដំរីរបស់លោក ថឹក មិនអាចចូលបានជាដាច់ខាត។ ប្រសិនបើ មិនគោរពតាមត្រណម ឬប្រពៃណីរបស់ដំរីនោះទេ នឹងនាំឲ្យដំរីនោះឈឺ ហើយលោក ថឹក ដែលជាម្ចាស់ និងហ្មដំរីនោះ ក៏ត្រូវខាតបង់ប្រាក់ច្រើន ដើម្បីព្យាបាល និងមើលថែ បាក់មៃ ឲ្យជាសះស្បើយវិញ។
ហ្មដំរី ជនជាតិដើមភាគតិចព្នង ក្លែង ថឹក បានបញ្ជាក់បន្ថែមថា លោកធ្លាប់រងរបួសចំនួនពីរលើក ដោយសារខុសនឹងត្រណមដំរី កាលពីលោកធ្វើជាហ្មរបស់ បាក់មៃ ដំបូង ក្នុងឆ្នាំ១៩៩២។ ប៉ុន្តែ ក្រោយមកលោក ក្លែង ថឹក យល់ដឹងអំពីត្រណមរបស់ដំរី «បាក់មៃ» កាន់តែច្បាស់ ទើប លោកអាចគ្រប់គ្រង «បាក់មៃ» បានល្អជាងមុន។
សូមអញ្ជើញទស្សនាសេចក្តីពន្យល់របស់លោក ក្លែង ថឹក ពីត្រណមរបស់សត្វដំរី «បាក់មៃ» ដូចតទៅ៖
Tag:
មណ្ឌលគិរី
បាក់មៃ
ហ្មដំរី
ជនជាតិដើមភាគតិចព្នង
© រក្សាសិទ្ធិដោយ thmeythmey.com