ជាតិ
២៥ខេត្ត/រាជធានី
ល្មើស​នឹង​ត្រណម​ដំរី បង្ក​ឲ្យ​មាន​បញ្ហា​ទាំង​ហុ្ម និង​ដំរី​!
13, May 2019 , 4:57 pm        
រូបភាព
មណ្ឌលគិរី​៖ សត្វ​ដំរី មាន​ត្រណម​មួយចំនួន​ដែល​ហ្ម​ត្រូវគោរព​តាម ដើម្បី​ជៀសវាង​បង្ក​គ្រោះថ្នាក់ និង​បញ្ហា​ផ្សេងៗ​ដល់​ហ្ម និង​សត្វ​ដំរី​នោះ​។ លោក ក្លែង ថឹ​ក ជា​ម្ចាស់ និង​ហ្មដំរី ឈ្មោះ​«​បាក់​មៃ​» ដែល​ស្ថិតក្នុង​ឃុំ​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី យល់​យ៉ាងច្បាស់​អំពី​ត្រណម​របស់ បាក់​មៃ ។ បុរស​វ័យ​៣៨​ឆ្នាំ ដែលមាន​បទពិសោធ​ជា​ហ្មដំរី​អស់​រយៈពេល ១៧​ឆ្នាំ រូបនេះ បាន​ប្រាប់ ថ្មីៗ​២៥ រាជធានី​-​ខេត្ត ថា នៅក្នុង​ផ្ទះ​ដែលមាន​ស្ត្រី​ឆ្លងទន្លេ​, ផ្ទះ​ដែលមាន​ស្ត្រី​រលូត​កូន និង​អ្នក​ដែល​ទើបនឹង​ស្លាប់ គឺ​ដំរី​របស់លោក ថឹ​ក មិនអាច​ចូល​បានជា​ដាច់ខាត​។ ប្រសិនបើ មិន​គោរព​តាម​ត្រណម ឬ​ប្រពៃណី​របស់​ដំរី​នោះទេ នឹង​នាំ​ឲ្យ​ដំរី​នោះ​ឈឺ ហើយ​លោក ថឹ​ក ដែលជា​ម្ចាស់ និង​ហ្មដំរី​នោះ ក៏ត្រូវ​ខាតបង់​ប្រាក់​ច្រើន ដើម្បី​ព្យាបាល និង​មើលថែ បាក់​មៃ ឲ្យ​ជាសះស្បើយ​វិញ​។



​ហ្មដំរី ជនជាតិដើម​ភាគតិច​ព្នង ក្លែង ថឹ​ក បានបញ្ជាក់​បន្ថែមថា លោក​ធ្លាប់​រងរបួស​ចំនួន​ពីរលើក ដោយសារ​ខុស​នឹង​ត្រណម​ដំរី កាលពី​លោក​ធ្វើជា​ហ្ម​របស់ បាក់​មៃ ដំបូង ក្នុង​ឆ្នាំ​១៩៩២​។ ប៉ុន្តែ ក្រោយមក​លោក ក្លែង ថឹ​ក យល់ដឹង​អំពី​ត្រណម​របស់​ដំរី «​បាក់​មៃ​» កាន់តែច្បាស់ ទើប លោក​អាច​គ្រប់គ្រង «​បាក់​មៃ​» បានល្អ​ជាង​មុន​។​

អត្ថបទទាក់ទង


​សូម​អញ្ជើញ​ទស្សនា​សេចក្តីពន្យល់​របស់លោក ក្លែង ថឹ​ក ពី​ត្រណម​របស់​សត្វ​ដំរី «​បាក់​មៃ​» ដូចតទៅ​៖ 



Tag:
 មណ្ឌលគិរី​
  បាក់​មៃ​
  ហ្មដំរី​
  ជនជាតិដើម​ភាគតិច​ព្នង​
© រក្សាសិទ្ធិដោយ thmeythmey.com