មាន​អារម្មណ៍​វិលមុខ​បែបណា​ទើប​សម្រេចចិត្ត​ទៅ​ជួប​ពេទ្យ​ព្យាបាល​ទៅ​?
ពីនេះ ពីនោះ / មិនយល់...!
ព័ត៍មានសុខភាព
មាន​អារម្មណ៍​វិលមុខ​បែបណា​ទើប​សម្រេចចិត្ត​ទៅ​ជួប​ពេទ្យ​ព្យាបាល​ទៅ​?
14, May 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ការ​វិលមុខ​ម្តងម្កាល​គួរតែ​មិនមែនជា​បញ្ហា​ធំដុំ​ឡើយ​។ ប៉ុន្តែ​បើសិនជា​អ្នកមាន​អារម្មណ៍​រឿងនេះ​កើតឡើង​ជា​ញឹកញាប់ និង​ចាប់ផ្តើម​រំខាន​ដល់​ជីវិត​រស់នៅ​ប្រចាំថ្ងៃ អ្នក​ប្រហែល​ជាមាន​ជំងឺ​តុល្យភាព​រាងកាយ​ហើយ​។ មូលហេតុ​ញឹកញាប់​ដែល​នាំ​ឲ្យ​វិលមុខ​មានដូចជា ការបង្ក​រោគ​នៅ​ត្រចៀក ការ​មាន​របួស​នៅ​ក្បាល ការប្រើប្រាស់​ថ្នាំ និង​សម្ពាធ​ឈាម​ចុះខ្សោយ​។​


 
​ខាងក្រោម​នេះ​គឺជា​ហេតុផល​នៃ​ការវិល​មុខ​ដែល​អ្នក​គួរតែ​ទៅ​ជួប​ពេទ្យ​បើសិនជា​៖
 
•​ ​អ្នក​ច្រើន​តែមាន​អារម្មណ៍​ថា​វិលមុខ ឬ​នៅ​ហ្នឹង​មិនកើត​
•​ ​មាន​អារម្មណ៍​ថា​អ្នក​កំពុងតែ​ធ្វើ​ចលនា​នៅពេល​កំពុងតែ​ឈរ ឬ​អង្គុយ​ស្ងៀម​
•​ ​បាត់បង់​តុល្យភាព​រាងកាយ និង​ដួល​
•​ ​មាន​អារម្មណ៍​ថា​អ្នក​កំពុងតែ​ដួល​
•​ ​មាន​អារម្មណ៍​ថា​ធី​ង​ធោ​ង ឬ​រកកល់​ចង់​សន្លប់​
•​ ​ភ្នែក​ចាប់ផ្តើម​ឃើញ​ព្រឹលៗ​
•​ ​មាន​អារម្មណ៍​ថា​វង្វេងវង្វាន់ ឬ​មិន​ចាំ​ម៉ោង ពេលវេលា ឬអ្វី​សម្គាល់​ច្បាស់លាស់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com