ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការបាក់​ទឹកចិត្ត និង​ជំងឺ​បេះដូង មាន​អ្វី​ទាក់ទង​គ្នា​ទៅ​?
15, May 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ពាក្យ​ថា “​បេះដូង​ខ្ទេចខ្ទាំ​” ច្រើនតែ​ត្រូវបាន​រៀបរាប់​ឡើង​ដោយ​មនុស្ស​ម្នាក់​ដែល​បាន​បាត់បង់​ស្នេហា​ប្រកបដោយ​ការឈឺចាប់​ខ្លាំង​។ អ្វីដែល​ជាការ​ពិត​នោះ​គឺថា ការ​មាន​អារម្មណ៍​បាក់​ទឹកចិត្ត អាចដាក់​សម្ពាធ​ទៅលើ​សុខភាព​បេះដូង​ជាខ្លាំង​ជាពិសេស​បើសិនជា​អ្នកមាន​ជំងឺ​បេះដូង​ស្រាប់​។


 
​បើសិនជា​អ្នក​ត្រូវបាន​គ្រូពេទ្យ​រកឃើញថា​មាន​ជំងឺ​បេះដូង ហើយ​កំពុង​តែមាន​អារម្មណ៍​ពិបាកចិត្ត​ទៀត​នោះ ចូរ​ព្យាយាម​ធ្វើ​ដូចខាងក្រោម​នេះ​៖
 
•​ ​ចូរ​ព្យាយាម​ហាត់ប្រាណ​ខ្លះ​។ ចូរ​ប្រាកដថា អ្នកធ្វើ​ទៅតាម​ការណែនាំ​សម្រាប់​ការហាត់​ប្រាណ​ពី​គ្រូពេទ្យ​ហើយ​
•​ ​ចូរ​សិក្សា និង​អនុវត្ត​វិធីសាស្ត្រ​បន្ធូរ​អារម្មណ៍​
•​ ​ចូរ​ធ្វើ​សកម្មភាព​ណា​ដែល​ធ្វើ​ឲ្យ​អ្នក​សប្បាយចិត្ត​។ ចូរ​ចៀសវាង​ទម្លាប់​ដែល​មិន​ផ្តល់​សុខភាព​ដូចជា ជក់បារី ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ញ៉ាំ​ច្រើនៗ​
•​ ​ចូរ​ស្វែងរក​ការគាំទ្រ​ពី​គ្រួសារ ឬ​មិត្តភក្តិ​ស្និទ្ធស្នាល​។ ចូរ​ចូលរួម​ក្រុមគាំទ្រ​សម្រាប់​អ្នក​ដែលមាន​ជំងឺ​បេះដូង​
•​ ​ចូរ​ញ៉ាំ​អាហារ​ផ្តល់​ជីវជាតិ អាហារ​មាន​តុល្យភាព និង​គេង​ឲ្យ​បាន​ច្រើន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com