ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក សម រង្ស៊ី​៖ មាន​ប៉ូ​លបី ដែល​អាច​ផ្តួល​លោក ហ៊ុន សែន
14, May 2019 , 10:18 am        
រូបភាព
លោក សម  រង្ស៊ី ថ្លែងទៅកាន់អ្នកគាំទ្រក្នុងរាជធានីភ្នំពេញ កាលអំឡុងឆ្នាំ២០១៣ (រូបពី AFP)
លោក សម រង្ស៊ី ថ្លែងទៅកាន់អ្នកគាំទ្រក្នុងរាជធានីភ្នំពេញ កាលអំឡុងឆ្នាំ២០១៣ (រូបពី AFP)
ដោយ: ថ្មីៗ
​កម្លាំងប្រដាប់អាវុធ កម្លាំង​ប្រជាពលរដ្ឋ​ខ្មែរ និង ប្រទេសជិតខាង ត្រូវបាន​លោក សម រង្ស៊ី មេដឹកនាំ​ក្រុមប្រឆាំង ហៅថា «​រង្វង់​ទាំងបី​» ដែល​អាច​ផ្តួលរំលំ​រដ្ឋាភិបាល​​របស់​សម្តេច ហ៊ុន សែន​។ លោក លើក​ពី​យុទ្ធសាស្ត្រ​ទាំងបី​នេះ ក្នុង​កិច្ចប្រជុំ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា សហរដ្ឋអាមេរិក នា​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០១៩​។


 
​លោក សម រង្ស៊ី ថ្លែងថា កម្លាំងប្រដាប់អាវុធ នឹង​ងាក​មក​គាំទ្រ​ខាង​លោក​និង​ប្រជាពលរដ្ឋ​វិញ​។ លោក អះអាងថា មាន​កម្លាំងប្រដាប់អាវុធ​ខ្លះ មិន​ពេញ​ចិត្តនឹង​ទង្វើ​របស់​រដ្ឋាភិបាល​នោះទេ តែ​គ្រាន់តែ​មិនទាន់​ហ៊ាន​បញ្ចេញ​សកម្មភាព​។ 
 
​ស្រប​ជាមួយគ្នានេះ មេដឹកនាំ​ក្រុមប្រឆាំង​រូបនេះ ជឿជាក់ថា ប្រជាពលរដ្ឋ​កម្ពុជា​នៅក្រៅ​ប្រទេស នឹង​សម្រុក​ចូលមក​កម្ពុជា​ជាមួយ​ក្រុម​លោក ដើម្បី​រួម​កម្លាំង​គ្នា​ផ្លាស់ប្តូរ​។ លោក ថែមទាំង​ព្រមាន​ថា លោក និង​ប្រជាពលរដ្ឋ នឹង​ចាប់​សម្តេច ហ៊ុន សែន​។ 
 
​លោក បន្តថា ប្រទេស​ជិត​ខាង ដែល​រង​ផលប៉ះពាល់ ដោយសារតែ​សម្តេច ហ៊ុន សែន គាំទ្រ​ចិន ក៏​អាច​នឹង​លូកដៃ​ដែរ​។ លោក យល់ថា ប្រទេស​ទាំងនោះ មិន​បណ្តោយ​ឲ្យ​សម្តេច ហ៊ុន សែន បើកដៃ​ឲ្យ​ចិន ដើម្បី​គំរាមកំហែង​ពួកគេ​ឡើយ ជាពិសេស​ពាក់ព័ន្ធ​នឹង​បញ្ហា​សមុទ្រ​ចិន​ខាង​ត្រូ​ង​។ 
 
​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល បាន​ហៅ​ការឃោសនា​របស់លោក សម រង្ស៊ី ថា​គ្រាន់តែ​ជា​សង្គ្រាមចិត្តសាស្ត្រ​ប៉ុណ្ណោះ ដែល​មិនអាច​ទៅរួច​នោះទេ​។ លោក យល់ថា លោក សម រង្ស៊ី ប្រឹង​និយាយ​បែបនេះ គឺ​ចង់​ឲ្យ​មហាជន បន្ត​ចាប់អារម្មណ៍​លើ​លោក​។ លោក ចំអក​ឲ្យ​លោក សម រង្ស៊ី យ៉ាង​ដូច្នេះ​ថា​៖«​គេ​លែង​ទទួល​ស្គា​ត់​គាត់​ហើយ​»​។ 
 
​អ្នកនាំពាក្យ​រូបនេះ បន្ថែមថា លទ្ធផល​បោះឆ្នោត គឺជា​សញ្ញា​ដែល​បញ្ជាក់ថា ប្រជាពលរដ្ឋ​កម្ពុជា បាន​គាំទ្រ​សម្តេច ហ៊ុន សែន និង​គណបក្ស​ប្រជាជន​កម្ពុជា​។ 
 
​លោក សម រង្ស៊ី ប្រកាសថា លោក នឹង​វិល​មក​កម្ពុជា​វិញ​នៅ​ឆ្នាំ​២០១៩​។ លោក បង្ហើប​ថា លោក នឹង​ឆ្លងកាត់​តាម​ប្រទេស​ថៃ​។
 
អត្ថបទទាក់ទង

ថ្មីៗ​នេះ សម្តេចនាយក​រដ្ឋមន្ត្រី បានចេញ​លិខិត​បង្គាប់​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម ចុះទៅ​ពន្យល់​ប្រជាពលរដ្ឋ​នៅ​គ្រប់​មូលដ្ឋាន អំពី​ផលវិបាក​នៃ​ការផ្តួលរំលំ​រដ្ឋាភិបាល និង ផែនការ​នៃ​ការវិលត្រឡប់​របស់លោក សម  រង្ស៊ី​៕ 
 

Tag:
 សម រង្ស៊ី
  មាតុភូមិ​និវត្ត​
  បដិវត្ត​ពណ៌
© រក្សាសិទ្ធិដោយ thmeythmey.com