កីឡាជាតិ
ជាតិ
AFF U15 Girl៖ កម្ពុជា​អស់​ឱកាស​ឡើងទៅ​វគ្គ​បន្ត ក្រោយ​ចាញ់​ថៃ ៤-០
14, May 2019 , 2:48 pm        
រូបភាព
កីឡាការិនីកម្ពុជា(អាវស)ព្យាយាមប្រជែងដណ្តើមបាល់ជាមួយកីឡាការិនីថៃ, រូបភាពពីហ្វេសប៊ុក FFC
កីឡាការិនីកម្ពុជា(អាវស)ព្យាយាមប្រជែងដណ្តើមបាល់ជាមួយកីឡាការិនីថៃ, រូបភាពពីហ្វេសប៊ុក FFC
ដោយ:
​ក្រុម​កីឡាការិនី​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា បាត់បង់​ឱកាស​ប្រជែង​ដណ្តើម​កៅអី​ឡើងទៅ​វគ្គ​បន្ត​ពានរង្វាន់ AFF U15 Girl Championship 2019 ក្រោយ​ចាញ់​ថៃ ៤-០ នា​ជំនួប​លើក​ទី​៣​កាលពី​ល្ងាច​ថ្ងៃទី​១៣ ឧសភា​។ នេះ​ជា​បរាជ័យ​៣​លើក​ជាប់​គ្នា​របស់​កម្ពុជា​។

 
​ក្រោយ​បរាជ័យ​ជា​បន្តបន្ទាប់​ក្រោម​ថ្វី​ជើង​សិង្ហ​បុរី​និង​ម៉ាឡេស៊ី​ក្នុង​លទ្ធផល ២-១ ដូចគ្នា​រួចមក ក្រុម​កីឡាការិនី​ជម្រើសជាតិ​អាយុ​ក្រោម​១៥​ឆ្នាំ​កម្ពុជា​បន្ត​ចាញ់​ក្រុម​កីឡាការិនី​ម្ចាស់ផ្ទះ​ថៃ​ក្នុង​លទ្ធផល ៤-០​។ តាមរយៈ​លទ្ធផល​មិន​គាប់ប្រសើរ​នេះ នាំ​ឲ្យ​កម្ពុជា​ធ្លាក់​ចេញពី​ព្រឹត្តិការណ៍ AFF U15 Girl Championship 2019 ទោះបី​នៅសល់​មួយ​ប្រកួត​ទៀត​ក៏ដោយ​។ 
 
​សម្រាប់​ជំនួប​បន្ទាប់ ក្រុមកីឡា​ការិនី U15 កម្ពុជា ត្រូវ​ប្រកួត​បង្គ្រប់កិច្ច​ជាមួយ​ក្រុម​កីឡាការិនី​ជម្រើសជាតិ​ឡាវ នៅ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៩ នា​វេលា​ម៉ោង​៣​រសៀល​(​ម៉ោង​នៅ​កម្ពុជា​) មុន​ម៉ាឡេស៊ី ប៉ះ ថៃ​នៅ​ម៉ោង​៦​ល្ងាច​។ 
 
​សម្រាប់​ការប្រកួត​វគ្គ​ជម្រុះ​ពូ​ល B កាលពី​ថ្ងៃ​ចន្ទ នោះដែរ ក្រុមកីឡា​ការិនី U15 ឡាវ លត់ U15 សិង្ហ​បុរី​ក្នុង​លទ្ធផល ៧-០​។ នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០១៩​នេះ មានការ​ប្រកួត​ពីរ​គូ​ក្នុង​ពូ​ល A ដោយ​មី​យ៉ាន់​ម៉ា​ស្វាគមន៍​វៀតណាម​នៅ​ម៉ោង​៣​រសៀល​(​ម៉ោង​នៅ​កម្ពុជា​)​មុន​ហ្វីលីពីន​តទល់​ជាមួយ​ទី​ម័​រ​ខាងកើត​នៅ​ម៉ោង​៦​ល្ងាច​៕   

Tag:
 AFF U15 Girl Championship 2019
© រក្សាសិទ្ធិដោយ thmeythmey.com