ជាតិ
សេដ្ឋកិច្ច
ទេសចរ​អន្តរជាតិ​មក​កម្ពុជា ១,៨​លាន​នាក់ ខណៈ​ខ្មែរ​ចេញទៅ​ក្រៅ​៤៥​ម៉ឺន​នាក់​ក្នុង​ត្រីមាស​ទី​១
14, May 2019 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​នៅ​កម្ពុជា ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៩ មាន​ចំនួន ១,៨៧​លាន​នាក់ កើនឡើង ៩,៧​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នា​ឆ្នាំមុន​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងទេសចរណ៍ ដែល​ចេញផ្សាយ​កាលពី​ចុង​សប្ដាហ៍​មុន​។


 
​ក្នុងចំណោម​ទេសចរ​អ​ន្ត​រ​ជាតិ​ទាំងនោះ ភ្ញៀវ​ចិន​នៅតែ​ឈរ​នៅ​លេខ​រៀង​ទី​១​ក្នុង​ចំនួន ៦៨​ម៉ឺ​នាក់ កើនឡើង ៣៥​ភាគរយ ដែល​តាម​ពីក្រោយ​ដោយ​វៀតណាម ១៨,៦​ម៉ឺន​នាក់ និង​ឡាវ ១២​ម៉ឺន​នាក់​។ គួររម្លឹកថា ក្នុង​ឆ្នាំ​២០១៨​កន្លងទៅ កម្ពុជា​ទទួលបាន​ភ្ញៀវ​អន្តរជាតិ ៦,២​លាន​នាក់ កើនឡើង  ១០,៧​ភាគរយ​។​
 
​ដោយឡែក​ពលរដ្ឋ​កម្ពុជា​ដែល​ធ្វើដំណើរ​ទេសចរណ៍​ទៅ​ក្រៅប្រទេស​វិញ​មាន​ចំនួន ៤៥,៦​ម៉ឺន​នាក់ កើនឡើង ៣,៩​ភាគរយ​។ កាលពី​ឆ្នាំ​២០១៨ កន្លងមក ទេសចរ​ខ្មែរ​បាន​ចេញទៅ​បរទេស ១,៩៩​លាន​នាក់ កើនឡើង ១៣,៩​ភាគរយ​៕
 

Tag:
 ទេសចរ​
© រក្សាសិទ្ធិដោយ thmeythmey.com