អន្តរជាតិ
សម្ព័ន្ធមិត្ត​អឺរ៉ុប​ព្រមាន​ពី​ការតានតឹង​រវាង​សហរដ្ឋអាមេរិក​និង​ប្រទេស​អ៊ីរ៉ង់​
14, May 2019 , 7:59 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
ដោយ: VOA
​ចក្រភព​អង់គ្លេស ប្រទេស​បារាំង និង​អាល្លឺម៉ង់ បាន​សម្តែង​នូវ​ការគាំទ្រ​ថ្មី​កាលពី​ថ្ងៃ​ចន្ទ​ដល់​សន្ធិសញ្ញា​អន្តរជាតិ​ដើម្បី​ទប់ស្កាត់​កម្មវិធី​នុយក្លេអ៊ែរ​របស់​អ៊ីរ៉ង់ ខណៈដែល​ព្រមាន​សហរដ្ឋអាមេរិក​ពី​ការកើនឡើង​នូវ​ការតានតឹង​នៅក្នុង​តំបន់​ឈូង​សមុទ្រ​ពែ​កដោយ​ការបង្ហាញ​កម្លាំងយោធារ​បស់​ខ្លួន​ហើយ​និង​ការ​ខំប្រឹងប្រែង​ធ្វើ​ឲ្យ​អន្តរាយ​ដល់​សេដ្ឋកិច្ច​របស់​អ៊ីរ៉ង់​។​


 
​អ្នកការទូត​កំពូលៗ​មកពី​ប្រទេស​៣​ដែលជា​សម្ព័ន្ធមិត្ត​រប​ស់​សហរដ្ឋអាមេរិក បាន​ជួបគ្នា​ក្នុង​ទីក្រុង​ប្រ៊ុ​ច​សែ​ល​ជាមួយ​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋអាមេរិក​លោក Mike Pompeo បន្ទាប់ពី​លោក​បាន​លុបចោល​ផែនការ​ឈប់​សំចត​នៅ​ក្រុង​មូ​ស្គូ​នៅពេល​ធ្វើដំណើរ​ទៅកាន់​ជំនួប​មួយ​នៅ​កន្លែង​លំហែកាយ​ក្នុងប្រទេស​រុស្ស៊ី​ជាមួយ​ប្រធានាធិបតី Vladimir Putin និង​រដ្ឋមន្ត្រីការបរទេស​រុស្ស៊ី​លោក Sergey Lavrov​។​
 
​ក្រសួងការបរទេស​អា​មេ​រិ​ក​ប្រាប់​ឲ្យ​ដឹងថា លោក​រដ្ឋមន្ត្រីការបរទេស​អាមេរិក Pompeo នឹង​ពិភាក្សា​ជាមួយ​សម្ព័ន្ធមិត្ត​អំពី​សកម្មភាព​គំរាមកំហែង​កាលពីពេល​ថ្មីៗ​នេះ ហើយនឹង​សេចក្តីថ្លែងការណ៍​របស់​សាធារណរដ្ឋ​ឥស្លាម​អ៊ីរ៉ង់​។ ប្រធានាធិបតី​អ៊ីរ៉ង់​លោក Hassan Rouhani បាន​ព្រមាន​កាលពី​សប្តាហ៍​មុន​ថា រដ្ឋាភិបាល​ក្រុង Tehran អាច​បន្ត​ការសម្រិតសម្រាំង​សារធាតុ​អ៊ុយ​រ៉ានី​ញ៉ូ​ម​កម្រិត​ខ្ពស់​ទៀត ប្រសិនបើ​ពួក​មហាអំណាច​អឺរ៉ុប ចិន និង​ប្រទេស​រុស្ស៊ី មិនបាន​ធ្វើ​ផែនការ​ដើម្បី​ធ្វើ​មិន​ឲ្យ​សម្រេចការ​ដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​លើ​ផ្នែក​ធនាគារ និង​ថាមពល​របស់​អ៊ីរ៉ង់​ទេនោះ​។​
 
​សហរដ្ឋអាមេរិក​ដែល​បាន​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​អន្តរជាតិ​ឆ្នាំ​២០១៥​ដើម្បី​ទប់ស្កាត់​ម​ហិ​ច្ឆិ​តា​នុយក្លេអ៊ែរ​អ៊ីរ៉ង់ បាន​បញ្ជូន​នាវា​ផ្ទុក​យន្តហោះ USS Abrahim Lincolm និង​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ចំនួន​៤​គ្រឿង​ទៅកាន់​តំបន់​មជ្ឈិមបូព៌ា​នៅក្នុង​ការឆ្លើយតប​ដល់​ការ​ព្រួយ​កង្វល់​ថា អ៊ីរ៉ង់ អាចមាន​ផែនការ​វាយប្រហារ​ប្រឆាំងនឹង​ទីដៅ​អាមេរិកាំង​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com