ជាតិ
«​អាស៊ាន​» ចាត់ទុក​ព្រះមហាក្សត្រ​កម្ពុជា ជា​ក្សត្រ​ដែល​ការពារ​សិទ្ធិមនុស្ស​ដ៏​ខ្លាំងក្លា​
14, May 2019 , 5:02 pm        
រូបភាព
ដោយ:
​ខណៈ​កម្ពុជា កំពុង​ប្រារព្ធ​ពិធី​បុណ្យចម្រើនព្រះជន្ម​៦៦ យាង​ចូល​៦៧​ព្រះវស្សា​របស់ ព្រះករុណា​ព្រះមហាក្សត្រ ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី សហគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន​) ក៏​សរសេរ​សារ​ថ្វាយព្រះពរ​ព្រះករុណា​អម្ចាស់ តាមរយៈ​បណ្តាញ​សង្គម​ផ្លូវការ​របស់ខ្លួន​ផងដែរ​។​

 
​ដោយ​ភ្ជាប់​ជាមួយ​ព្រះឆាយាល័ក្ខណ៍ ប្រកបដោយ​ព្រះ​ភក្ត្រ​ញញឹម ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​អាស៊ាន នា​ថ្ងៃទី​១៤ ខែឧសភា នេះ បាន​ថ្វាយព្រះពរ​ព្រះអង្គ ជាមួយនឹង​សំណេរ​បន្ថែម​ពី​ឆ្នាំ​ដែល​ទ្រង់​ប្រសូត (​ឆ្នាំ​១៩៥៣) និង​ឆ្នាំ​ដែល​ព្រះអង្គ​ឡើងគ្រងរាជ្យសម្បត្តិ (​ឆ្នាំ​២០០៤)​។​
 
​តាមរយៈ​សារ​ដ៏​ខ្លី​មួយ សមាគម​នៃ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ ឬ​ហៅ​កាត់ អាស៊ាន បាន​សម្តែង​ការគោរព​ដ៏​ធំធេង​ចំពោះ​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ដោយ​ចាត់ទុក​ព្រះ​អង្គជា «​មេដឹកនាំ​មួយ​ព្រះអង្គ និង​ជា​អ្នកការពារ​សិទ្ធិមនុស្ស​ដ៏​ខ្លាំងក្លា »៕
 

Tag:
 អាស៊ាន​
  កម្ពុជា​
  ចម្រើន​ព្រះជន្ម​
© រក្សាសិទ្ធិដោយ thmeythmey.com