យន្តហោះ​ដឹក​ជំនួយ​មួយគ្រឿង​របស់​ចិន ទៅដល់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​
អន្តរជាតិ
យន្តហោះ​ដឹក​ជំនួយ​មួយគ្រឿង​របស់​ចិន ទៅដល់​វ៉េ​ណេ​ស៊ុយ​អេ​ឡា​
14, May 2019 , 9:19 pm        
រូបភាព
​ដោយ​៖ យ៉​ន សុខន​
 
​យន្តហោះ​ដឹក​ជំនួយ​របស់​ចិន​មួយគ្រឿង​បាន​ចុះចត​នៅក្នុង​រដ្ឋធានី​កា​រ៉ា​កាស នៃ​ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា កាលពី​ថ្ងៃទី​១៣ ខែឧសភា​កន្លងទៅ​។ នេះ​យោងតាម​ព័ត៌មាន​ដែល​ផ្តល់ឱ្យ​ដោយ​ក្រសួង​ទំនាក់ទំនង​វ៉េ​ណេ​ស៊ុយ​អេ​ឡា​ទៅកាន់​ទូរទស្សន៍ CNN ។​

 
​យន្តហោះ​ដឹក​ជំនួយ​មួយគ្រឿង​បាន​នាំ​គ្រឿង​បរិក្ខារ​ពេទ្យ​២​លាន​មុខ​សម្រាប់​ប្រទេស​ក្រីក្រ​មួយ​នេះ ​រួមមាន​ថ្នាំពេទ្យ និង​សម្ភារៈ​វះកាត់​។ ជំនួយ​ទាំងនេះ​នឹង​ត្រូវបាន​ចែកចាយ​ដោយ​ភ្នាក់់ងារ​ដែល​ចាត់តាំង​ដោយ​ប្រធានាធិបតី នី​កូ​ឡាស់ ម៉ា​ឌុយ​រ៉ូ ។​
 
​កាលពី​ខែមីនា​កន្លងទៅ ទូរទស្សន៍ប៉ុស្តិ៍ CGTN របស់​ចិន​បាន​រាយការណ៍​ថា យន្តហោះ​ចិន​មួយគ្រឿង​ចំណុះ​ដោយ​គ្រឿង​បរិក្ខារ​ពេទ្យ​ទម្ងន់​៥​តោន បាន​ចុះចត​នៅ​ទីក្រុង​កា​រ៉ា​កាស​ម្តង​រួចមកហើយ ដែល​កាលនោះ​វា​ជា​លើកទីមួយ​របស់​ចិន​ក្នុង​ជួយ​សម្រាល​បន្ទុក​វ៉េ​ណេ​ស៊ុយ​អេ​ឡា​តាមរយៈ​គ្រឿង​បរិក្ខារ​។​
 
​គួរបញ្ជាក់​ផងដែរ​ថា វិបត្តិ​សេដ្ឋកិច្ច​នៅ​វ៉េ​ណេ​ស៊ុយ​អេ​ឡា​បានធ្វើឱ្យ​មនុស្ស​ជាច្រើន​នាក់​ទទួលរង​គ្រោះ តាមរយៈ កង្វះខាត​ស្បៀងអាហារ ថ្នាំពេទ្យ និង​ថាមពល​អគ្គិសនី​ជាដើម ដែល​បណ្តាលមកពី​ភាពចលាចល​ខាង​ផ្នែក​នយោបាយ​ដែល​ប្រទេសមួយ​នេះ​បាន​និង​កំពុងតែជួបប្រទះ​៕ 

© រក្សាសិទ្ធិដោយ thmeythmey.com