នាយករដ្ឋមន្រ្តីខ្មែរ ចង់ឲ្យពលរដ្ឋ ទៅលេងកន្លែងព្រះពុទ្ធប្រសូត
ជាតិ
សង្គមជាតិ
នាយករដ្ឋមន្រ្តីខ្មែរ ចង់ឲ្យពលរដ្ឋ ទៅលេងកន្លែងព្រះពុទ្ធប្រសូត
14, May 2019 , 5:25 pm        
រូបភាព
នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីនេប៉ាល់ ចូលរួមក្នុងវេទិកាធុរកិច្ច
នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីនេប៉ាល់ ចូលរួមក្នុងវេទិកាធុរកិច្ច
ដោយ: ថ្មីៗ
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បង្ហាញបំណងចង់ទៅបំពេញទស្សនកិច្ចនៅប្រទេសនេប៉ាល់ម្តងទៀត។ បើបានទៅមែន សម្តេចនាយករដ្ឋមន្រ្តី នឹងទៅកាន់ទីក្រុងលុម្ពិនី ដែលជាកន្លែងព្រះសម្មាសម្ពុទ្ធទ្រង់ប្រសូត។



ធ្វើជាអធិបតីជាមួយលោក សាម៉ា អូលី នាយករដ្ឋមន្រ្តីនេប៉ាល់ ក្នុងវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ នាល្ងាចថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ ប្រមុខរដ្ឋាភិបាលកម្ពុជា ថ្លែងបែបនេះថា «ខ្ញុំសង្ឃឹមថា នឹងបានទៅទស្សនកិច្ចនៅនេប៉ាល់សាជាថ្មីម្តងទៀត ហើយទៅលុម្ពិនី ដើម្បីនាំប្រជាពលរដ្ឋខ្មែរទៅទីនោះ»។

ក្នុងវេទិកានោះ នាយករដ្ឋមន្រ្តីនេប៉ាល់ ក៏ជំរុញឲ្យប្រជាពលរដ្ឋខ្មែរ ទៅលេងនៅទីក្រុងលុម្ពិនីផងដែរ ដើម្បីឈ្វេងយល់ពីប្រវត្តិរបស់ព្រះពុទ្ធ ខណៈប្រទេសទាំងពីរ កាន់ព្រះពុទ្ធសាសនាដូចគ្នា។

ក្នុងដំណើរទស្សកនិច្ចនៅកម្ពុជា នាយករដ្ឋមន្រ្តីនេប៉ាល់ បានជួបមេដឹកនាំកំពូលៗរបស់កម្ពុជា រួមមាន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា និងសម្តេច ហេង សំរិន ប្រធានរដ្ឋសភា។ លោក នឹងចាកចេញពីកម្ពុជានៅថ្ងៃទី១៥ ខែឧសភា៕

© រក្សាសិទ្ធិដោយ thmeythmey.com