ជាតិ
ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
​ទៅដល់​រតនគិរី កុំ​ភ្លេច​ចូល​លេង​«​ទឹកធ្លាក់​កាចា​ញ​» ទី​លំហែកាយ​ដែល​នៅ​ជិត​ក្រុង​បាន​លុង​
14, May 2019 , 5:43 pm        
រូបភាព
ដោយ:
​រតនគិរី​៖ ស្ថិតនៅ​ក្នុងចំណោម​តំបន់​ទេសចរណ៍​សក្តានុពល​ទាំង ១៤​កន្លែង នៅក្នុង​ខេត្តរតនគិរី «​កា​ចាញ​» គឺជា​ទឹកជ្រោះ​ធម្មជាតិ​មួយ ដែលមាន​ចម្ងាយ​ត្រឹមតែ ៦​គីឡូម៉ែត្រ​ប៉ុណ្ណោះ ពី​ក្រុង​បាន​លុង​។ «​រមណីយដ្ឋាន​ទឹកជ្រោះ​កា​ចាញ​» ដែលមាន​កម្ពស់​ទឹកធ្លាក់​១២​ម៉ែត្រ​នេះ ស្ថិតនៅ​ភូមិ​២ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី​។ «​ទឹកជ្រោះ​កាចា​ញ​» ចាប់ផ្តើម​បញ្ចេញ​សម្រាស់​កាន់តែ​កាន់តែ​ស្អា​ត់ នា​ដើមរដូវ​វស្សា​នេះ ដើម្បី​ស្វាគមន៍​អ្នកទេសចរ​ជាតិ​និង​អន្តរជាតិ មក​លំហែកាយ គយគន់​សម្រស់​ទឹកធ្លាក់ ថតរូប  និង​ងូតទឹក​លេង បង្កើត​អនុស្សាវរីយ៍​ដែល​មិនអាច​បំភ្លេចបាន នៅលើ​ដែនដី​រតនគិរី ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។ មកដល់​រតនគិរី ចូរ​កុំ​ភ្លេច​«​ទឹកជ្រោះ​កាចា​ញ​» នៅ​ជិតបង្កើយ​ក្រុង​បាន​លុង​។​


 
​លោក ធី ចាន់​ដាលីន អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី ធ្លាប់បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ កាលពី​ខែ​កក្ត​ដា ឆ្នាំ​២០១៨ ថា ខេត្តរតនគិរី មាន​តំបន់​ទេ​ចរណ៍​សក្ដានុពល​រហូតដល់​១៤​កន្លែង ដែល​សុទ្ធសឹង​ជា​រមណីយដ្ឋាន​ធម្មជាតិ​និង​វប្បធម៌​។ តំបន់​ទេ​ចរណ៍​ទាំង​១៤​កន្លែង​នោះ រួមមាន ភ្នំ​ឥ​ស្សឹ​តបត​មៈ​, បឹង​យក្ស​ឡោម​, បឹង​លំ​កុ​ដ​, បឹង​យក្ស​អោម​-​យក្ស​កា​រ៉ា​, ទឹកធ្លាក់​កាចា​ញ​, ទឹកធ្លាក់​ចា​អ៊ុង​, ទឹកធ្លាក់​កា​ទៀង​, ទឹកធ្លាក់​អូរ​ស៊ិន​លែ​រ៍​, ទឹក​ជួរ​តា​តៃ​, វាល​រំ​ប្លង់​, ដែនជម្រកសត្វព្រៃ​លំផាត់​, ឧទ្យាន​ជាតិ​វីរៈ​ជ័យ​, ភូមិ​វប្បធម៌​ជនជាតិដើម​ភាគតិច និង​រមណីយដ្ឋាន​ទឹក​ជួរ​ទឹង​៕
 
​សូម​អញ្ជើញ​ទស្សនា​ទិដ្ឋភាព​«​រមណីយដ្ឋាន​ទឹកធ្លាក់​កា​ចាញ​» ដែលជា​តំបន់​ទេសចរណ៍ធម្មជាតិ​មួយ ក្នុងចំណោម​តំបន់​ទេសចរណ៍​ទាំង​១៤​កន្លែង នៅក្នុង​ខេត្តរតនគិរី ដូចតទៅ​៖




























 

© រក្សាសិទ្ធិដោយ thmeythmey.com